Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរនៅលើទីផ្សារគោលគឺ ៧៨៨,៩ លានរៀល

ភាគហ៊ុនស្ទើរទាំងអស់នៅថ្ងៃអង្គារម្សិលមិញនេះបានធ្លាក់ចុះ ដោយចន្លោះនៃការធ្លាក់ចុះក្នុងមួយហ៊ុន នៃភាគហ៊ុនទាំងអស់នោះមានពី ១០ទៅ ១២០រៀល។

ក្នុងចំណោមនោះ អេស៊ីលីដា បាននាំមុខគេជាមួយនឹងការធ្លាក់ចុះចំនួន ១២០ រៀល បន្ទាប់មក ហ្ក្រេនធ្វីន ចំនួន ១០០រៀល និង​កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន ៦០រៀល មកបិទត្រឹម ១០.៩៤០រៀល ៤.៤០០រៀល និង ១៣.៦០០រៀលរៀងគ្នា។

ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ  បានរក្សាថ្លៃថេរដដែល។ ភាគហ៊ុន ឌីប៊ីឌី នៅលើទីផ្សារកំណើនវិញ មានការធ្លាក់ចុះតិចតួចជាងគេ ចំនួន ១០រៀល មក ២.២៧០រៀល ជាមួយនឹងតម្លៃជួញដូរ ៥២,៣៩លានរៀល។ តម្លៃជួញដូរនៅលើទីផ្សារគោលវិញគឺ ៧៨៨,៩ លានរៀល។ ការធ្លាក់ចុះរបស់ភាគហ៊ុនចំនួន ៥លើទីផ្សារគោលនេះ បណ្តាលឲ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពុជាធា្លក់ចុះ ០,៨៧ ភាគរយមកត្រឹម ៤៨៦,៨០ពិន្ទុ៕

×