Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លា.ប់​ម្នាក់​ហើយ​នៅ​វៀតណាម! អ្នក​ចូល​ចិត្តបរិភោគ អយស្ទ័រ (Oyster) ស្រស់ ប្រយ័ត្ន​ផង!!

បុរសម្នាក់នៅក្នុងប្រទេសវៀតណាម បានស្លា.ប់បាត់បង់ជីវិ.ត ដោយសារឆ្លងពពួកបាក់តរីមួយប្រភេទឈ្មោះថា Vibrio Parahaemolyticus ក្រោយពីបរិភោគអយស្ទ័រ (Oyster) ស្រស់។

នេះបើតាមមន្ទីរពេទ្យ ស៊ុយអែតអ៊ូងប៊ី នៅក្នុងប្រទេសវៀតណាម បាននិយាយថា នៅថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២១ មន្ទីរពេទ្យបានទទួលអ្នកជំងឺម្នាក់ដែលឆ្លងមេរោគ Vibrio parahaemolyticus (អាសន្នរោគ) ដែលបណ្តាលមកពីការបរិភោគអយស្ទ័រស្រស់។ ថ្វីបើមានការថែទាំនិងព្យាបាលយ៉ាងយកចិត្តទុកដាក់ក៏ដោយ ក៏អ្នកជំងឺមិនបានរួចផុតពីអាយុជីវិតនោះដែរ។

លទ្ធផលតេស្តឈាមបានបង្ហាញថា អ្នកជំងឺបានឆ្លងមេរោគ Vibrio parahaemolyticus (អាសន្នរោគសមុទ្រ)។ Vibrio parahaemolyticus គឺជាមេរោគម្យ៉ាងបណ្តាលឱ្យរលាកពោះវៀនធ្ងន់ធ្ងរ បាក់តេរី ការឆ្លងមេរោគជាប្រព័ន្ធ និងអាចបណ្តាលឱ្យស្លាប់។ បាក់តេរីនេះរស់នៅប៉ារ៉ាស៊ីតនៅក្នុងគ្រឿងសមុទ្រដូចជា៖ ត្រី ក្តាម បង្គា ខ្យង អយស្ទ័រ… ។ល។ នៃទឹកប្រៃ ក្រៅពីការរកឃើញនៅក្នុងដីខ្សាច់ភក់ និងទឹកសមុទ្រដែលកខ្វក់។

ដូច្នេះ ដើម្បីជៀសវាងការឆ្លងមេរោគខាងលើ គ្រូពេទ្យណែនាំមនុស្ស៖ កុំបរិភោគអាហារសមុទ្រឆៅ ឬអាហារសមុទ្រដែលខូច ឬងាប់។ ត្រូវញ៉ាំអាហារឆ្អិន ហើយចាំបាច់ក្នុងការជ្រើសរើសអាហារ និងកែច្នៃអាហារ ដើម្បីធានាអនាម័យ និងសុវត្ថិភាពអាហារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×