Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផលកសិកម្មរបស់កម្ពុជា បានរួមចំណែក​ភាគច្រើន ក្នុងការនាំចេញទៅថៃ

ភ្នំពេញ៖ ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជា បានរួមចំណែកភាគច្រើន ក្នុងការនាំចេញទៅកាន់ទីផ្សារ​ប្រទេសថៃ ខណៈដែលការនាំចេញពីថៃមកកាន់កម្ពុជា មានដូចជា៖ ធនធានថាមពល ជីកសិកម្ម ការផ្គត់ផ្គង់​ចំណីអាហារ និងគ្រឿងសំអាងជាដើម។

តួលេខក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ៨ខែឆ្នាំ២០២១នេះ ពោលគឺចាប់ពីខែមករា ដល់ខែសីហា កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៦២៣ លានដុល្លារទៅទីផ្សារប្រទេសថៃ មានការថយចុះ ៣១.៧០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែក ការនាំចូល ពីប្រទេសថៃ ក្នុងរយៈពេលដូចគ្នានេះ បានកើនឡើង ១០.៧៦ ភាគរយស្មើនឹង ៤.៦១៤ លានដុល្លារ។

តួលេខបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានតម្លៃ ៥.២៣៨ លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២១នេះ ដែលជាការកើនឡើង ៣.១៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផលិតផលរបស់កម្ពុជា ភាគច្រើនជាផលិតផលកសិកម្ម ដែលត្រូវបាននាំចេញទៅប្រទេសថៃ តែងតែត្រូវបានរំខានដោយរបាំងនៃវិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ។ ការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យគួរតែត្រូវបានដោះស្រាយ។ ព្រោះកន្លងមកមានការហាមឃាត់យើងមិនឲ្យនាំចេញផលិត​ផលកសិកម្មទៅក្រៅប្រទេស ទាក់ទងនឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដើម្បីឆ្លើយតបនិងតម្រូវការ​​​ទីផ្សារ យើងត្រូវពិភាក្សាអំពីលក្ខខណ្ឌ អនាម័យ និងភូតគាមអនាម័យ ហើយសង្ឃឹមថា ផលិតផលកសិកម្មរបស់កម្ពុជា កាន់តែច្រើននឹងមានសិទ្ធិនាំចេញទៅកាន់ប្រទេសចិន និងទិសដៅផ្សេងៗទៀត៕

×