Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាព ច្បាប់ស្តីពីការវិនិយោគ និងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម គឺស្របនឹងរដ្ឋធម្មនុញ្ញ

spot_img

ភ្នំពេញ ៖ ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រានៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់ស្តីពីការវិនិយោគ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យឃើញថា គឺស្របនឹងរដ្ឋធម្មនុញ្ញ។

អគ្គលេខាធិការនៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ដើម្បីពិនិត្យ និងសម្រេចអំពីសំណើរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាព ៖ ១-ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពី សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ២-ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេច ដូចខាងក្រោម៖

១-ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពី សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នា សម័យប្រជុំលើកទី៦ នីតិកាលទី៦ និងព្រឹទ្ធសភាបានពិនិត្យ ឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំលើកទី៧ នៃព្រឹទ្ធសភានីតិ កាលទី៤ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ស្របនឹងរដ្ឋធម្មនុញ្ញ។

២-ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី០៩ ខ កញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំលើកទី៦ នីតិកាលទី៦ និងព្រឹទ្ធសភាបានពិនិត្យឱ្យយោបល់ ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ នាសម័យប្រជុំលើកទី៧ នៃព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ស្របនឹងរដ្ឋធម្មនុញ្ញ។

សូមបញ្ជាក់ថា ច្បាប់ទាំងពីរខាងលើនេះ ត្រូវបានរដ្ឋសភាអនុម័តក្នុងកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។

បើតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋសភានាពេលកន្លងទៅ បានគូសបញ្ជាក់ថា ច្បាប់នេះ នឹងផ្តល់លទ្ធភាពកាន់តែប្រសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងរួមចំណែកជាមួយតំបន់ និងសកលលោក សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយជាក្របខ័ណ្ឌស្នូលសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគតំបន់ ដោយពង្រីកបន្ថែមទៀតនូវខ្សែច្រវាក់តម្លៃតំបន់ និងនាំមកនូវឱកាសទីផ្សារ និងការងារសម្រាប់អាជីវកម្ម និងប្រជាជននៅក្នុងប្រទេស និងតំបន់។

ក្នុងនោះច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់ថ្មីមួយ ដែលត្រូវផ្តួចផ្តើម និងចង្អុលបង្ហាញ ដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ច្បាប់នេះ នឹងទាក់ទាញលើកកម្ពស់ការវិនិយោគ ដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាតាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយ ដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គមសេដ្ឋកិច្ច៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

spot_img
×