ថ្មីៗនេះ លោកឧកញ៉ា បណ្ឌិត ម៉ុង ប្ញទ្ធី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវីដេអូមួយគ្រាដែលលោកបង្ហាញក្តីអាណិតអាសូរ ជួយទិញបន្លែពីស្រ្តីកម្សត់ម្នាក់ ដែលខំទួលដើរលក់ ដើម្បីបានប្រាក់ចំណេញបន្តិចបន្តួចយកមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងមើលប្តីឈឺនៅផ្ទះ។
ប៉ុន្តែ អ្វីដែលគួរឲ្យអស់សំណើចជាខ្លាំងនោះ គឺថាបើទោះជាលោកឧកញ៉ា ម៉ុង ប្ញទ្ធី សួរលេងសើចឲ្យលែងប្តីចោល មកយកលោកវិញ ព្រោះលោកជាអ្នកមាន និងមុខមាត់ក៏ស្អាតបាតទៀតយ៉ាងណា ក៏ស្រ្តីរូបនោះបដិសេធយកឡើយ គឺគាត់ស្មោះតែប្តីរបស់គាត់ម្នាក់គត់ប៉ុណ្ណោះ។
លោកឧកញ៉ា ម៉ុង ប្ញទ្ធី ក៏បានបង្ហោះសារកោតសរសើរចំពោះស្រ្តីរូបនោះនៅលើបណ្តាញសង្គម យ៉ាងដូច្នេះថា៖ «ដោយក្តីអាណិតគាត់ខ្លាំងណាស់ ជួយទិញគាត់ទាំងអស់ ខំទួលបន្លែយកមកលក់ យកលុយទៅចិញ្ចឹមប្តីដេកឈឺ និងកូនៗបីនាក់នៅឯផ្ទះ បេីទោះបីជាយ៉ាងនេះក្តី គាត់មានភាពស្មោះត្រង់និងប្តីខ្លាំងណាស់ អោយលែងប្តីឈឺមកយកខ្ញុំវិញ ប្រកែកដាច់ខាតមិនព្រមទេ សុំលេខទូរស័ព្ទក៏មិនអោយដែរ នេះជាគំរូដ៏ល្អដែលស្ត្រីគ្រប់ៗរូបគួរតែនាំគ្នាយកគំរូតាមគាត់»។
តែដោយឡែក អ្នកប្រើប្រាស់បណ្តាញសង្គមឯណេះវិញ ក្រៅពីសម្តែងក្តីគោរព ស្រឡាញ់ ចំពោះលោកយ៉ាងច្រើនៗ ក្នុងនោះ ក៏មានការលេងសើចថា៖ ឯ.ឧ សុំខុសមនុស្សហើយ សុំប៉ះខ្ញុំ អត់ប្រកែកទេ ទៅភ្លាមហ្មង។ រីឯអ្នកខ្លះទៀតក៏បានដាក់ថា ប្រយ័ត្នតែគេព្រម លោកពូច្បាស់ជាអាសន្នមកដល់ហើយ,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












