Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើងបានបាញ់តេស្តសាកល្បងមីស៊ីលហោះល្បឿនលឿនជាងសំលេង

កូរ៉េខាងជើងបានធ្វើតេស្តបាញ់សាកល្បងមីស៊ីលមួយប្រភេទ គឺមីស៊ីលហោះដោយល្បឿនលឿនជាងសំលេងប្រកបដោយជោគជ័យ។ ជុំវិញការបាញ់មីស៊ីលប្រភេទនេះ គេអាចនិយាយបានជារួមថា​ អាវុធនុយក្លែរអ៊ែរប្រភេទមួយនេះ អាចជាសព្វាវុធដែលប្រើប្រាស់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់របស់ប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មានរដ្ឋកូរ៉េ។

សារព័ត៌មានរដ្ឋកូរ៉េKNTC បានលើកឡើងថា​៖    « ការអភិវឌ្ឍប្រព័ន្ធសព្វាវុធនេះបាននឹងកំពុងបង្កើតសមត្ថភាពការពារជាតិរបស់កូរ៉េខាងជើង»។

សារព័ត៌ដដែលបានផ្សាយថា នៅក្នុងការធ្វើបាញ់តេស្តសាកល្បងជាលើកទី១នេះ អ្នកវិទ្យាសាស្រ្តការពារជាតិបានបញ្ជាក់ថា មីស៊ីលដែលបានបាញ់ចេញនោះ គឺរក្សាបាននូវនាវាចរណ៍ និងស្ថិរភាពបានល្អនៅក្នុងលំហរអាកាស។

ប្រភពដដែលបញ្ជាក់ថា  មីស៊ីលដែលបានបាញ់នោះ គឺមានឈ្មោះថា Hwasong-8។ មីស៊ីលប្រភេទនេះបានអនុវត្តតាមលក្ខណៈបច្ចេកទេសរបស់វា រួមទាំងភាពវៃឆ្លាតដែលអាចបញ្ជាបាន និងលក្ខណៈនៃការហោះរបស់ក្បាលគ្រាប់មីស៊ីលគឺ មានល្បឿនលឿនជាងមុន។

ជាក់ស្តែង កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានបាញ់សាកល្បងមីស៊ីលប៉ាឡេស្ទីកកាលពីថ្ងៃទី១៥ សីហាកន្លងទៅព្រមគ្នា ដើម្បីបង្ហាញអំពីសមត្ថភាពសព្វាវុធរៀងៗខ្លួន ក៏ដូចជាដើម្បីបញ្ជាក់អំពីទំនើបកម្មនៃការអភិវឌ្ឍសព្វាវុធរវាងប្រទេសទាំងពីរ។ ការធ្វើទំនើបកម្មសព្វាវុធនេះ ស្របពេលដែលកិច្ចខិតខំប្រឹងចរចារទៅរកផ្លូវសន្តិភាពរបស់ប្រទេសទាំងពីរនៅមិនទាន់ជ្រះស្រឡះនៅឡើយ។

សូមរំលឹកថា មីស៊ីលល្បឿនលឿនជាងសំលេងអាចផ្លាស់ប្តូរទីតាំងបានលឿន និងឆ្ងាយ ក៏ដូចជា មានភាពរហ័សរហួនជាងប្រព័ន្ធមីស៊ីលធម្មតាដែលធ្វើឱ្យពួកគេពិបាកជាង សម្រាប់ប្រព័ន្ធការពារមីស៊ីលដែលអាមេរិកកំពុងចំណាយរាប់ពាន់លានដុល្លារដើម្បីស្ទាក់ចាប់៕ ប្រភព៖ Al Jazeera News

×