នៅថ្ងៃទី ២៦ខែ១០ ប្រទេសចិន បានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់រថយន្តអគ្គិសនីប្រើឧស្ម័នអ៊ីដ្រូហ្សែនដំបូងលើពិភពលោក។
គំរូរថយន្តអគ្គិសនីតែមួយគ្មានពីរនេះ ត្រូវបានផលិតដោយក្រុមហ៊ុនផ្លូវដែក Tangshan ប្រទេសចិន ។ ឧត្តមភាពនៃរថយន្តនេះ គឺកាកសំណល់បញ្ចេញទៅក្នុងបរិស្ថានគឺជាទឹកប៉ុណ្ណោះ។
ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ហេតុនេះគម្លាតរវាងបាតរថយន្តនិងផ្លូវមានត្រឹមតែ ៣៥សង់ទីម៉ែត្រប៉ុណ្ណោះ ហេតុនេះអ្នកដំណើរអាចឡើងចុះយ៉ាងងាយស្រួលដោយពុំតម្រូវឲ្យមានឈ្នាន់សម្រាប់ចុះឡើង។
គំរូរថយន្តនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅទីក្រុងTangshan ខេត្ត Hebei
ការបន្ថែមឥន្ធនៈក៏ចំណាយពេលប្រមាណ១៥នាទីប៉ុណ្ណោះ។ វាមានល្បឿនអតិប្បរមា ៧០គីឡូម៉ែត្រ ក្នុង១ម៉ោង រីឯឥន្ធនៈអាចរត់បានចម្ងាយ៤០គីឡូ។ គំរូរថយន្តនេះ បច្ចុប្បន្នកំពុងត្រូវបានដាក់ឲ្យធ្វើពាណិជ្ជកម្មក្នុងទីក្រុង Tangshan នៃខេត្ត Hebei ដែលជាទីក្រុងផ្សារអូបនីយកម្ម ៕ ដោយ ៖ ដូយន