ប្រិយមិត្តបានដឹងហើយ ចំពោះអ្នកលក់ឡេ អាជី បើទោះជាធ្លាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេអ្នកប្រើប្រាស់បណ្តាញសង្គម បានថ្កោលទោសយ៉ាងខ្លាំង ទាក់ទងផលិតរឿង «ទំទាវ ២០២១» ដោយយកសាសនាមកលេងសើច តែទីបំផុត ត្រូវបានក្រសួងវប្បធម៌ឲ្យរួចខ្លួន ត្រឹមតែពាក្យសុំទោស និងលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ ឃើញថា អ្នកលក់ឡេដ៏មានអំនួចរូបនេះ គឺនៅតែបន្តធ្វើរឿងដ៏មិនសមរម្យ តាមរយៈការឡាយវីដេអូលក់ឡេ ស្លៀកពាក់សឹងតែបញ្ចេញឲ្យឃើញដើមទ្រូងទាំងស្រុង និងពិសេសនោះ គឺជេរបញ្ចោ ទៅកាន់អ្នកទើសកប់ៗមាត់ ដោយមិនសមនឹងតម្លៃជានារីខ្មែរសោះឡើយ។
តែយ៉ាងណាមិញ ក្រោយពីបានឃើញ អាជី កាន់តែបានដៃខ្លាំងទៅៗ ជាមួយការស្លៀកពាក់ដ៏មិនសមរម្យ និងប្រើពាក្យសំដីដ៏អសុរោះ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃរបស់នារីខ្មែរ ស្របពេលដែលមហាជន ក៏បានសំណូមឲ្យជួយចាត់វិធានការ នៅពេលនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានចេញមកធ្វើការព្រមានធ្ងន់ៗទៅលើអ្នកលក់ឡេ អាជី ហើយ។
ក្នុងនោះ លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការផ្តាំផ្ញើទៅកាន់ អាជី ដោយលោកជំទាវបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ផ្តាំទៅ អាជី បើបានឃើញហើយ ឮហើយ គឺត្រូវឈប់រាល់ការជេរបញ្ចោ ចាប់ពីថ្ងៃនេះតទៅ! លើកមុនប៉ុន្មានដងហើយ!? អាជី អត់រាងទេ អាជី!? លើកនេះ ខ្ញុំនឹងឡើងទៅប្តឹងដល់ក្រសួងហ្មង…»។
ជាចុងក្រោយ លោកជំទាវ ក៏បានផ្តាំហើយផ្តាំទៀត ឲ្យ អាជី ស្លៀកពាក់ឲ្យបានសមរម្យ ឲ្យសមនឹងតម្លៃជាកូនត្រកូលអភិជន ដែលមានឪពុកជាផ្កាយ៣ផង និងជាពិសេសរឿងជេរបញ្ចោ គឺត្រូវឈប់ជាបន្ទាន់ ដើម្បីរក្សាវប្បធម៌ ប្រពៃណីខ្មែរ និងសិលធម៌ កុំឲ្យធ្លាក់ចុះដោយសារតែរឿងជេរបញ្ចោតាមអនឡាញនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





