Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ៖ អ្នកប្រើប្រាស់ iOS 15 និង Messages កំពុងជួបបញ្ហាបាត់រូបភាព

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ប្រភពព័ត៌មានពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានអ្នកប្រើប្រាស់ខ្លះបានធ្វើការរអ៊ូរទាំនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter ដោយសារតែរូបភាពរបស់ពួកគេដែលបានទាញយកពីកម្មវិធី Messages ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ។

ប្រភពខាងលើបានបញ្ជាក់ថា ភាពចន្លោះប្រហោងនេះកើតឡើងនៅពេលដែលអ្នកប្រើប្រាស់បានទាញយករូបភាពពីកម្មវិធី Messages ដើម្បីរក្សានៅក្នុងកម្មវិធី Photos ប៉ុន្តែរូបភាពទាំងនោះត្រូវបានលុបចោលនៅពេលដែលទូរស័ព្ទរបស់ពួកគេបានបានធ្វើការ Backup ជាមួយនឹងកម្មវិធី iCloud ប្រសិនបើពួកគេបានលុបចោលសារដែលមានរូបភាពទាំងនោះចេញពីកម្មវិធី Messages។

គួរបញ្ជាក់ថា ប្រសិនបើមានរូបថតសំខាន់ៗដែលចង់រក្សាទុកនៅក្នុង Photos ឬប្រព័ន្ធ iCloud គួរតែចៀសវាងលុបរូបថតទាំងនោះចេញពីកម្មវិធី Messages នាពេលបច្ចុប្បន្ន។ ការនេះអ្នកប្រើប្រាស់មួយចំនួនដែលកំពុងតែប្រើកម្មវិធីសាកល្បងជំនាន់ iOS 15.1 ក៏កំពុងតែជួបនឹងបញ្ហានេះផងដែរ៕

×