ពិតណាស់ ប្រិយមិត្តបានស្គាល់រួចមកហើយ តារាចម្រៀងប្រុសស្រី២រូប លោក ហ្សូណូ និងអ្នកនាង សុខ ស្រីនាង ដែលអ្នកទាំងពីរ គឺសុទ្ធសឹងតែជាតារាចម្រៀងចាស់វស្សាល្បីឈ្មោះដូចគ្នា ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស។
ដោយឡែក នៅមុននេះបន្តិច អ្នកទាំងពីរ ស្រាប់តែធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបង្ហាញមុខថតរូបជាមួយគ្នា ស្ថិតក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងសមសួនតែម្តង។ ក្នុងនោះ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន សុខ ស្រីនាង បានបង្ហោះរូបពួកគេទាំងពីរប៉ុន្មានសន្លឹក ដោយភ្ជាប់ Caption យ៉ាងដូច្នេះថា៖ «សម័យចំសម័យបុរាណចំបុរាណ ដៃគូចាស់តែជួបគ្នាជាថ្មីក្នុងបទបែបប្រជាប្រិយ សំរាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ខ្ញង់សាហាវ»។
យ៉ាងណាមិញ ក្រោយពីបានឃើញតារាចម្រៀង សុខ ស្រីនាង បង្ហោះបែបនេះ ឃើញថាមានហ្វេនៗជាច្រើន បានចូលខមិនលាន់មាត់សរសើរគ្រប់ៗគ្នាថា អ្នកទាំងពីរពិតជាស្រស់ស្អាតខ្លាំងណាស់ ពេលតុបតែងខ្លួនអុីចឹងទៅ។ រីឯអ្នកខ្លះទៀត ក៏បានចំអន់ថា អ្នកទាំងពីរពិតជាសមគ្នាណាស់ បើ Idol ស្រឡាញ់គ្នាមែនទែន មិនដឹងជាល្អយ៉ាងណាទេ….៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






