ដូចដែលប្រិយមិត្ត បានស្គាល់រួចហើយផងដែរ លោក កក្កដា សោភ័ណ្ឌ គឺជាតារាហ្វេសប៊ុកម្នាក់ ក៏មានឈ្មោះល្បីមិនធម្មតានោះទេ ពោលគឺផ្ទុះល្បី ក្រោយផ្ទុះមហាជននាំគ្នារិះគន់ តាមរយៈការបញ្ចេញឥរិយាបទដ៏មិនសមទំនងផ្សេងៗ កាលពីអន្ទិតរូបនេះនៅជាព្រះសង្ឃ ព្រោះតែ រូបគេមានអត្តចរិកជាមនុស្សស្រី។
តែយ៉ាងណាមិញ ថ្មីៗនេះ អន្ទិត កក្កដា សោភ័ណ្ឌបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបគេបានបង្ហោះរូបថតប៉ុន្មានសន្លឹក ពេលតុបតែងខ្លួនជាមនុសស្រី ហើយថែមទាំងភ្ជាប់សារសួរត្រង់ៗបែបនេះថា កូនក្រមុំអត់កូនកំលោះ តើមាន Boy Boy ណាចង់ធ្វើកូនកំលោះអូនទេ?។
ដោយឡែក អ្នកលេងបណ្តាញសង្គមឯណេះវិញ ក្រោយឃើញកក្កដា សោភ័ណ្ឌ តុបតែងខ្លួនជាមនុស្សស្រីបែបនេះ ក៏នាំគ្នាសរសើរថា មែនអីស្អាតម្យ៉ាងដែរតើ! ប៉ុន្តែ បើបានកែចរិកខ្លះទៀត I will support u ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






