Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោ ស្លុ.តចិត្តណាស់! ឃើញ Live លក់សុខៗ ពេលនេះ លោក សែម សង្វាត កំពុងតែ​សង្គ្រោះ​បន្ទាន់ បន្ទាប់​ជំងឺ​ធ្វើ​ទុក្ខខ្លាំង

ប្រិយមិត្តបានស្គាល់ហើយ អតីតតារាចម្រៀងក្នុងក្រុម EV Band លោក សែម សង្វាត ដែលល្បីល្បាញខ្លាំង កាលពីអំឡុង ១០ ឆ្នាំ មុន។ តែទោះយ៉ាងណា លោកបានរសាត់ឆ្ងាយ បាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ហើយលេចមុខមកវិញ ធ្វើឲ្យមហាជន និងអ្នកគាំទ្រ ស្លុតចិត្តស្ទើរតែមិនគួរឲ្យជឿ ខណៈរូបលោកស្គមរីងរៃខ្លាំង ជាមួយជំងឺប្រចាំកាយដ៏រ៉ាំរ៉ៃ។

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ លោក សែម សង្វាត បានខំប្រឹងតស៊ូលក់ផ្លែឈើតាមអនឡាញ ដែលបើតាមសង្កេតមើលទៅ គឺលោកខំប្រឹងគ្រាន់តែដើម្បីកំដរជីវិតទាំងក្តីអស់សង្ឃឹមប៉ុណ្ណោះ ព្រោះតែជំងឺជាប់ប្រាណមិនឲ្យលោកជាសះស្បើយសោះឡើយ ពោលគឺចាប់តាំងពីលោកធ្លាក់ខ្លួនឈឺមក។

តែយ៉ាងណាមិញ នៅមុននេះបន្តិច មហាជននៅលើបណ្តាញសង្គម ពិតជាមានការស្លុតចិត្តជាខ្លាំង នៅពេលដែលបានឃើញលោក សែម សង្វាត ស្ថិតក្នុងសភាពដ៏ធ្ងន់ធ្ងរប្រៀបហាក់ក្នុងកាលចុងក្រោយទៅហើយ។ ក្នុងនោះ បើតាមគណនីហ្វេសប៊ុកឈ្មោះថា Angkor Fresh បានបង្ហោះនូវដំណឹងដ៏គួរឲ្យរន្ធ.ត់ចិត្តយ៉ាងដូច្នេះថា៖ «សែម សង្វាត កំពុងសង្គ្រោះបន្ទាន់ នៅបន្ទប់ ICU បន្ទាប់ពីធ្វើទុក្ខជំងឺខ្លាំង!»។

ទន្ទឹងនិងនេះផងដែរ មហាជន ក្រោយពីបានឃើញស្ថានភាពរបស់លោក សែម សង្វាត ធ្ងន់ធ្ងរបែបនេះ ម្នាក់ៗក៏បាននាំគ្នាជូនពរឲ្យលោកជួបតែសំណាងល្អ និងរួចផុតពីទុក្ខគ្រោះមួយនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×