ចំនួនពលរដ្ឋនៅសហភាពអឺរ៉ុបដែលអត់មានការធ្វើការបានថយចុះមកនៅត្រឹម៦,៨ភាគរយ។ នេះបើតាមការិយាល័យស្ថតិដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
តំណាងមន្ត្រីនៅសហភាពអឺរ៉ុបបានឱ្យដឹងថា តួលេខនេះបានធ្លាក់ចុះពីអត្រា ៦,៩ភាគរយកាលពីខែកក្តដា និង៧,៧ភាគរយកាលពីខែសីហា ឆ្នាំ២០២០។
របាយការណ៍មួយបានកត់សម្គាល់ថា នៅក្នុងតំបន់សហភាពអឺរ៉ុបដែលមានសមាជិកចំនួន២៧ប្រទេសមួយនេះ ចំនួនប្រជាជនដែលគ្មានការងារធ្វើបានធ្លាក់ចុះពីចំនួន២២៤.០០០ នាក់ពីមួយខែទៅមួយខែ។
ទន្ទឹមគ្នានេះដែរ អត្រាគ្មានការងារធ្វើបានហក់ឡើងដល់ ៧.៥ភាគរយ នៅក្នុងតំបន់អឺរ៉ុប និងបានធ្លាក់ចុះពី ៧.៦ភាគរយ កាលពីមួយខែមុន និងកើនឡើង ៨.៦ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះ អត្រាគ្មានការងារធ្វើចំពោះស្ត្រីគឺមានចំនួន ៧,២ភាគរយ និង ៦.៥ភាគរយ សម្រាប់បុរសកាលពីខែមុន ពោលគឺខែសីហា។
បន្ថែមពីនេះ យុវជនអាយុក្រោម ២៥ឆ្នាំ គឺត្រូវជួបប្រទះបញ្ហាគ្មានការងារធ្វើចំនួន ២,៨៣ លាននាក់។ ចំនួនអ្នកអត់ការងារធ្វើនេះ បានបង្កឱ្យអត្រាគ្មានការងារបានកើនឡើងដល់ ១៦,២ភាគរយ នៅក្នុងខែសីហា៕ ប្រភព៖ AA.Com