Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ជម្រះបណ្តឹងឧទ្ទរណ៍ បុរស០៣នាក់ ជាប់ពាក់ព័ន្ធនឹងករណីប្លន់លុយ ២,៤ លានដុល្លារអាមេរិក នៅភ្នំពេញ កាលពីឆ្នាំ២០១៩!!!

ភ្នំពេញ ៖ បុរសជាប់ចោទចំនួន០៣នាក់ កាលពីព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ ត្រូវបានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍រាជធានី ភ្នំពេញ ធ្វើការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់ពួកគេ ជាប់ពាក់ព័ន្ធនឹងករណីប្លន់លុយ ចំនួន ២,៤លានដុល្លារអាមេរិក អំពីពាណិជ្ជករខ្មែរម្នាក់ ប្រព្រឹត្ត នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីអំឡុងខែ កក្កដា ឆ្នាំ ២០១៩ ។

លោកជំទាវ ខៀវ សុខា ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងក្នុងសវនាការថា ជនជាប់ចោទទាំ០៣នាក់ខាងលើ មានឈ្មោះ ទី១-ឈ្មោះ វ៉ា សុខ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ, ទី ២-ឈ្មោះ អៀម សំអន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ និង ទី៣ ឈ្មោះ ពាសើ សំណាង ភេទ អាយុ ៣៧ ឆ្នាំ។

លោកជំទាវចៅក្រម បានបញ្ជាក់ថា ពួកគេទាំង០៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ០៧ ឆ្នាំ ពីបទ ” លួចមានស្ថានទម្ងន់ទោស និង ប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត ” តាមបញ្ញត្តិមាត្រា ៣៥៣, ៣៥៧ និង ៤៩០ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា។

តែពួកគេបានប្តឹងជំទាស់នឹងសេចក្តីរបស់តុលាការរាជធានីភ្នំពេញ មកកាន់តុលាការឧទ្ធរណ៍។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៩ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសខាងលើ។

នាពេលសវនាការ, ជនជាប់ចោទ០៣ នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្លន់លុយខាងលើ ពីជនរងគ្រោះមែន តែថាលុយទាំងនោះ ត្រូវបានប្រគល់ឲ្យទៅម្ចាស់លុយ ដែលជាជនរងគ្រោះវិញអស់ហើយ នៅពេលដែលសមត្ថកិច្ចនគរបាលបានចាប់ខ្លួនពួកគេនោះ។

ពួកគេ បានសំណូមពរដល់តុលាការឧទ្ធរណ៍ មេត្តាបន្ធូរបន្ថយទោស ដល់ពួកគាត់ឲ្យនៅត្រឹម ០២ ឆ្នាំ កន្លះ នៃទោស ដើម្បីឆាប់បានវិលត្រឡប់មកជួបជុំនឹងគ្រួសាររបស់ពួកគេវិញ។
សាលាឧទ្ទរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×