Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវមែន ! បុរសម្នាក់បើករថយន្តកុងតឺន័រ ត្រូវបានខ្មា.ន់កាំភ្លើងបា.ញ់ចំនួន៥ គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតឺន័រ រងរបួសហូរឈាមជោកជាំសន្លប់បាត់ស្មារតី ដោយខ្មា.ន់កាំភ្លើងម្នាក់បានបា.ញ់រះចំនួន៥ គ្រាប់សំដៅទៅជនរងគ្រោះ ព្រោះតែខឹងបើករថយន្តលឿនពេក។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅផ្លូវលំមួយកន្លែងមុខឃ្លាំងកុងទីន័រ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះពូ ណាត ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើតឃុំពង្រ ឃុំពង្រ ស្រុករលៀផ្អៀ ខេត្តកំពង់ឆ្នាំង ស្នាក់នៅចំណុចកើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ cen ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តកុងតឺន័រមួយគ្រឿង តាមបណ្ដោយផ្លូវ២៧១ ហើយក៏បានបត់រថយន្តចុះមកតាមផ្លូវ ២០០៤ លុះមកដល់ចំណុចស្តុប nokia ជនរងគ្រោះ ក៏បានបើកវ៉ារថយន្តព្រូសមួយគ្រឿង ដែលជារថយន្តរបស់ខ្មាន់កាំភ្លើង ពេលនោះខ្មាន់កាំភ្លើង ក៏បានជិះតាមពីក្រោយរថយន្តកុងតឺន័រ របស់ជនរងគ្រោះ ហើយក៏បានព្យាយាមឱ្យជនរងគ្រោះឈប់ រថយន្តពេលនោះជនរងគ្រោះ មិនបានឈប់រថយន្តនោះទេ ហើយក៏បានបន្ថែមល្បឿន រត់គេចពីក្រញាំដៃខ្មាន់កាំភ្លើង ពេលនោះខ្មាន់កាំភ្លើង បានបើករថយន្តដេញតាមពីក្រោយរថយន្តជនរងគ្រោះ រហូតដល់ចំណុចឃ្លាំងកុងតឺន័រ ជនរងគ្រោះក៏បានបើកទ្វាររថយន្តព្យាយាម រត់ចូលទៅក្នុងឃ្លាំង ពេលលោកខ្មាន់កាំភ្លើង បានចុះពីលើរថយន្តហើយក៏បានប្រតាយប្រតប់គ្នា រួចក៏ដកកាំភ្លើងបា.ញ់ទៅលើជនរងគ្រោះចំនួន ៥គ្រាប់ ត្រូវជើងនិងដៃបណ្តាល ឲ្យជនរងគ្រោះដេកដួលសន្លប់បាត់ស្មារតី ភ្លាមៗនោះដែរ មេកានិងអ្នកបម្រើការងារជាមួយគ្នា បានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្រ្គោះរូបគាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១ និងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ដើម្បីស្រាវជ្រាវផ្លាកលេខរថយន្តព្រូស និងខ្មាន់កាំភ្លើងយកមកផ្តន្ទាទោស តាមផ្លូវច្បាប់នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×