Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនចាំយូរ! គង់ ចាន់ស្រីមុំ អត់ខ្វល់សម្តីអ្នករិះគន់ រឿងថត​​ក្តី​សុខ​ប្តី​ប្រពន្ធ​​​គួរ​ឲ្យ​ក្តៅ​សាច់ និង​ថែមទាំង​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ទើស​ផាំងៗ សុទ្ធតែ…!

ថ្មីៗនេះ តារាសម្តែង និងជាពិធីករ​អ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើឲ្យមហាជន​និងក៏ដូចអ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំងតែម្តង បន្ទាប់ពីបានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពគ្រាដែលអ្នកនាង និងស្វាមី បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ប្រៀបដូចជាស្នេហាគ្រាដំបូងដ៏រោលរាល នៅក្នុងធម្មជាតិនៃទឹកជ្រោះដ៏ត្រជាក់ស្រឹប។

ពិតណាស់ ជាមួយគ្នានោះផងដែរ គង់ ចាន់ស្រីមុំ ក៏បានភ្ជាប់ Caption សរសើរប្តីឡើងផ្អែមថា៖ «អរគុណ​បងដែលផ្តល់គ្រប់យ៉ាង​អោយអូន អូនជាមនុស្សស្រីម្នាក់ដែលសំណាងបានបងជាប្តី ផ្តល់អោយអូននូវភាពកក់ក្តៅ សេចក្តីសុខ ដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់បាន រួមទាំងអូន សង្ឃឹមថាយេីងនឹងកាន់ដៃគ្នារហូតដល់ចាស់កោងខ្នង»។

តែទោះជាយ៉ាងណា ក្រៅពីមនុស្សជាច្រើនដែលលួចច្រណែន នឹងសេចក្តីសុខមួយនេះ ឃើញថាក៏មានមនុស្សមួយចំនួនតូច បែរហាក់មិនពេញចិត្តចំពោះការថតរូបបែបនេះនោះទេ។ ក្នុងនោះ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ra Dana ក៏បានចេញមកទើសចំពោះពាក្យពេចន៍ផ្អែមល្ហែមរបស់តារាស្រីរូបនេះ ដោយដាក់ឡើងបែបនេះថា «ឃ្លានេះខ្ញុំអានទៅដូចជានៅខ្វះៗពាក្យបន្តិចទៀត នាងគួរតែថែមពាក្យថា សេចក្តីសុខដែលមនុស្សស្រីចរិកថោកៗ ឬស្រីៗដែលល្មោភកាមដូចនាងខ្ញុំប្រាថ្នាចង់បានគ្រប់គ្នា ថែមពាក្យនេះទៅសុីនឹងរូបភាពតែម្តងហើយនាង»។

មិនចាំយូរ ក្រោយឃើញគណនីខាងលើ បានចេញមកទើសបែបនេះ ស្រាប់តែអ្នកនាង គង់ ចាន់ស្រីមុំ ឆ្លើយតបដាក់ឡើងកប់ៗទៅវិញថា៖ «នេះជារូបភាពសេចក្តីសុខគ្រួសារខ្ញុំ​ បេីកភ្នែកមេីលអោយច្បាស់ណាពួកបងៗអ្នកទេីស ហេីយកុំទៅណា​ កុំ unlike រឺ unfollow ខ្ញុំអីណា​ នៅបន្តរបេីកភ្នែកអោយធំៗ​ ធ្វេីបុណ្យអោយច្រេីនៗក្នុងរដូវភ្ជុំ​ ដេីម្បីបន្តរជីវិតមកមេីលសេចក្តីសុខដ៏កក់ក្តៅបែបរោលរាលរបស់គ្រួសារខ្ញុំបន្តរទៀតផង ។ អូ……ភ្លេច!កុំភ្លេចទៅមេីលធុងអង្ករខ្លួនឯងផងណា៎​ ព្រោះរវល់តែគិតរឿងអ្នកដទៃច្រេីនពេកហេីយបេីខ្វះខាតស្បៀងអីអាចប្រាប់ខ្ញុំបាន​ ខ្ញុំជួយ​ ព្រោះខ្ញុំជាអ្នកចូលចិត្តធ្វេីបុណ្យស្រាប់ទៅហេីយ​ កុំខ្លាចចិត្តloveម៉ាមី​ ប៉ាប៉ា​ ថតអីថតទៅមិនមិនខ្ចីទៅណា​ ព្រោះអូនកំពុងជក់លេងដីខ្សាច់ហេីយ​ កុំរំខាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×