Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មោទនភាពណាស់! កេរ្តិ៍មរតកដូនតាខ្មែរ ពិសេស​ប្រាសាទ​អង្គរវត្ត ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ទីក្រុង​ឌូបៃ ឲ្យ​ពិភពលោក​បាន​​ឃើញ​ភាព​អស្ចារ្យ​របស់ខ្មែរ

ជឿជាក់ថា អ្នកលេងបណ្តាញសង្គមជាច្រើន ប្រាកដណាស់បានស្គាល់រួចហើយ ចំពោះស្រ្តីខ្មែរម្នាក់ដែលមានស្វាមីជាជនជាតិអារ៉ាប់ ហើយក៏ជាជាតារាហ្វេសប៊ុកម្នាក់ កំពុងទទួលការចាប់អារម្មណ៍តាមដានជាខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម។ ជាការពិតណាស់ ស្រ្តីខ្មែររូបនេះតែងតែចែករំលែកពីជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន នៅលើទឹកដីប្រទេសអារ៉ាប់រួម ឲ្យបងប្អូនខ្មែរបានដឹងថា នៅទីនោះគឺមានអ្វីៗយ៉ាងសម្បូរបែប ហើយបើនិយាយពីតម្លៃវិញគឺថោកៗតែម្តង។

ដោយឡែក ថ្មីៗនេះ ស្រ្តីដ៏មានភព្វសំណាងរូបនេះ ដែលមានឈ្មោះថា រស្មី ឬ ហៅថា Meymey បានធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ខណៈបានបង្ហាញឲ្យឃើញរូបនាង និងគ្រួសារ បានគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ៗស្អាតតែម្តង ទៅទស្សនានៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដើម្បីថតបង្ហាញពីភាពអស្ចារ្យនៃកេរ្តិ៍មរតករបស់ដូនតាខ្មែរ ឲ្យបងប្អូនបានឃើញ។

យ៉ាងណាមិញ អ្វីដែលវិសេសវិសាលនោះ គឺនាងមានមោទនភាពចង់បង្ហាញឲ្យបងប្អូនខ្មែរបានដឹងថា នៅទីនោះ គឺមានដាក់តាំងសម្បត្តិវប្បធម៌របស់ខ្មែរយ៉ាងច្រើន ស្នាដៃចម្លាក់ជាកេរ្តិ៍មរតរបស់ដូនតាខ្មែរ និងពិសេសនោះ គឺដាក់បង្ហាញប្រាសាទអង្គរវត្ត ដែលចង់ប្រាប់ទៅកាន់ពិភពលោកថា ប្រាសាទអង្គរវត្តគឺជារបស់ខ្មែរពិតៗ ដែលគ្មានប្រទេសណាអាចលួចចម្លងបានឡើយ។

អ្នកនាង រស្មី ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ការដាក់បង្ហាញពីកេរ្តិ៍មរតកដូនតាខ្មែរ សម្បត្តិវប្បធម៌ខ្មែរ ដែលមានសូម្បីទឹកសមុទ្រ វត្តអារាម… គឺត្រូវបានធ្វើឡើងរយៈពេល ៦ ខែ នៅក្នុងទីក្រុងឌូបៃ។ ហើយខណៈពេលនេះផងដែរ ឃើញថាមានភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×