គ្រាន់តែឮឈ្មោះ នោះជឿថាប្រិយមិត្តបានស្គាល់រួចហើយអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ នៅក្នុងប្រទេសកម្ពុជា។ ជាការពិតណាស់ បើតាមសង្កេតឃើញ គឺក្រៅពីបង្អួតរថយន្តស៊េរីទំនើបៗ និងថែមទាំងមានអង្គរក្ស ដែលធ្វើឲ្យមហាជនរិះគន់មិនសំចៃមាត់ ប៉ុន្តែ ក៏ស្ងាត់បាត់ទៅវិញ គឺឃើញថា អ្នកនាង Riya កម្រណាស់ប្រើពាក្យជេរបញ្ចោ ឬ និយាយបញ្ឆិតបញ្ចៀងច្រណែនទៅលើបុគ្គលរកស៊ីអនឡាញរូបណានោះទេ ពោលគឺមានតែជម្លោះរឿងស្នេហាជាមួយលោក ដែន សូនី ប្រៀបដូចកូនក្មេង ដែលជាចំណីអារម្មណ៍ទាក់ទាញការរកស៊ីប៉ុណ្ណោះឯង។
ដោយឡែក កាលពីពេលថ្មីៗនេះ អ្នកនាង Love Riya ប្រហែលអាចស្ទើរលើសឈាម ប្រសិនបើបានដឹងថា លោកជំទាវ ហ៊ុន សុីណាត បានលើកសរសើរដ៏កម្រ គឺទាក់ទងរឿងជេរបញ្ចោ មិនដូចអ្នកលក់អនឡាញមួយចំនួនតូចដែលមានអំនួតនោះឡើយ។
ជាការពិតណាស់ លោកជំទាវ ហ៊ុន សុីណាត បានពោលពាក្យសរសើរយ៉ាងដូច្នេះថា៖ «ខ្ញុំសុំសរសើរមួយ ម្នាក់ហ្នឹងស្អីអ្វី ធ្លាប់ប៉ះខ្ញុំម្តងដែរ ឃើញគាត់និយាយរឿងទូរមាស ទូរអី គាត់បាត់កាលហ្នឹង Live ថាបាត់លុយបាត់អីក្នុងទូរដែកហ្នឹង ខ្ញុំថាបំពុលសង្គមលេងសើច អឺហ្នឹងហើយ Love Riya ! ខ្ញុំសុំសរសើរនាងហ្នឹងគាត់និយាយរឿងប្តីអី រឿងរបស់គាត់ទេ រឿងប្តីប្រពន្ធ រឿងគាត់ឈ្លោះគ្នា រឿងរបស់គាត់ទេ ប៉ុន្តែ អារឿងជេរបញ្ចោ សរសើរគាត់ទៅ គាត់អត់ជេរ ខ្ញុំមើលគាត់ សរសើរគាត់ សរសើរត្រង់ហ្នឹង…»។
គួរបញ្ជាក់ថា លោកជំទាវ ហ៊ុន សីុណាត បានឆ្លៀតសរសើរដល់ Love Riya បែបនេះ គឺខណៈពេលដែលលោកជំទាវ បានចេញវីដេអូធ្វើការព្រមានធ្ងន់ៗ ទៅកាន់អ្នកលក់ឡេវ័យក្មេង អាជី ដែលកំពុងមានអំនួតបានដៃកាន់តែខ្លាំងឡើងៗ ក្នុងការ Live វីដេអូ ស្លៀកពាក់សឹងបញ្ចេញដើមទ្រូងលើកគោក និងពិសេសនោះគឺជេរបញ្ចោទៅកាន់អ្នកទើសកប់ៗមាត់តែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





