Sunday, August 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ា នីតា មិនអាចឈឺចិត្តជាមួយសន ពិសិដ្ឋ មានគូថ្មី បែរជាមានសញ្ញាល្អលើវិស័យសិល្បៈ

អ្នកនាង ម៉ា នីតា ដែលទស្សនិកជនមួយចំនួន យល់ថាមានការខូចចិត្តជាមួយ ស្នេហាបរាជ័យ ក្រោយពេលបែកបាក់ ជាមួយលោក សន ពិសិដ្ឋ តារាសម្តែងកំពុងល្បី។ យ៉ាងណា អ្នកនាង ម៉ា នីតា មិនដែលយកអារម្មណ៍ផ្តោតលើ ចំណុចទាំងនោះទេ គេរីករាយតែរឿងគេទៅចុះ។ បើទោះរឿងខ្លះឃើញផ្ទាល់ភ្នែក ។ អ្នកនាងបែរជាសាងបានស្នាដៃក្នុងសិល្បៈ និងវិវត្តន៍ខ្លួនបានយ៉ាងលឿន ក្នងការក្លាយជាអ្នកមានធនធានសិល្បៈ ពេញខ្លួនលើសិល្បៈ។

រយៈពេលបួនប្រាំ ដែលបាននៅជាមួយគ្នា Ma Nita យ៉ាងសុខសាន្ត។ ក្រោយពីបាក់បែកលោក សន ពិសិដ្ឋ ដែលជាតារាសាច់ដុំ ដែលប៉ុន្មានខែមុន ដោយយោងលើការបែកបាក់នេះ គឺនាងបានតាមទាន់ លោកសន ពិសិដ្ឋ ជាច្រើនដង លួចទៅមានទាក់ទងជាមួយនាង Sary Sovattey ដែលជាតារាដែលមិនមានឈ្មោះបោះសំឡេង និងធ្វើជាគ្រូបង្រៀនម្នាក់ ដែលម៉ា នីតា និងស្រីម្នាក់នោះក៏ស្គាល់គ្នាដែរ។
ជាញឹកញយ លោកសន ពសិដ្ឋ បង្ហោះរូបជាមួយនិងគូស្នេហ៍ថ្មី លើសង្គមFB ដោយបើកជំហរជាសាធារណៈ។ ផ្ទុយអំពីការសម្ញែងនេះ ម៉ា នីតា ដែលជាអតីតគូស្នេហ៍ ចង់ឲ្យមហាជន មើលឃើញថា មិនដែលដេកដួលជាមួយ បញ្ហានេះឡើយ ទុកឲ្យគេសាងសុខតែគេ។
នៅចំពោះផែនការជីវិតនាង កំពុងតែកាន់គោលជំហរ ឲ្យកាន់តែខ្លាំង ក្នុងការពង្រឹងទេពកោសល្យក្នុងវិស័យសិល្បៈ ដែលនាងមានជំនាញច្រើនមុខ។

ម៉ា នីតាថា មិនបាមនឹកខ្វល់រឿងពីមុននោះទេ ដោយសារពេលនេះផ្តោតលើ ការងារច្រើន។ សព្វថ្ងៃនាងជាគ្រូបង្ហាត់បង្ហាញដើរម៉ូដ ប្រចាំក្លិបមួយ និងបង្កើតឡើងនូវកម្មវិធីដោយខ្លួនឯងឈ្មោះថា «TV Page ព័ត៌មានតារា និងសង្គម»។

យើងមិនអាចយកការខូចចិត្តមកបូកលាយឡំ បាននោះទេ ហើយពេលនេះវាបានរលត់ចេញពីអារម្មណ៍យើងរួចទៅយូរហើយ។ បើទោះមានពេលកន្លងទៅ នាងតាមទាន់នៅជាមួយមនុស្សស្រី ក៏មិនដែលទៅច្រឡោត ឬទាញកាមេរ៉ាទៅLive គឺទុកមុខកិត្តិយសឲ្យ មិនចង់បង្កើនបញ្ហាព្រោះ គេកំពុងរកផ្លូវដើរចេញ យើងមិនបាច់ប្រឹងទេ។

ម៉ា នីតា មានប្រភពចេញពី អ្នកបង្ហាញម៉ូដក្រោយពីបានប្រឡងជាប់ អំឡុងឆ្នាំ២០០២។ ពេលនេះ បានក្លាយជាអ្នកនិពន្ធ និងដឹកនាំរឿង ដោយបានផលិតចេញរួចមកហើយ រឿងខ្លឺៗ ក្រោយបានសិក្សាជំនាញនេះពីសាលាវិចិត្រសិល្បៈ។ ភាពល្អនេះហើយទើបគេ សរសើរថា ម៉ានីតា តារាស្រីសម្បូរជំនាញហើយច្បាស់លាស់ តាមក្បួនច្បាប់៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×