ភ្នំពេញ ÷ យុវជន២នាក់បានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន បានជ្រុលទៅបុ.កខឿនសួនផ្លូវរួចប៉ើងជនរងគ្រោះ ទៅបោ.កក្បាលនឹងបង្គោលភ្លើងស្លា.ប់យ៉ាងអាណោចអាធ័ម ចំណែកយុវជនម្នាក់ទៀត អង្គុយក្រោយគ្រាន់តែរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២១ ចំណុចនៅនឹងរង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពមានឈ្មោះ លឹម តុលា ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅម្តុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញយុវជនពីរនាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១មួយគ្រឿង ពណ៌ខ្មៅអត់ផ្លាកលេខ ជិះឌុបគ្នាតាមបណ្តោយផ្លូវទំនប់៧០ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុ.កខឿនសួនផ្លូវរួចប៉ើងជនរងគ្រោះ ទៅបោ.កក្បាលនឹងបង្គោលភ្លើងស្លា.ប់យ៉ាងអាណោចអាធ័ម ចំណែកឯម្នាក់ទៀតអង្គុយពីក្រោយគ្រាន់តែ រងរបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែង យកម៉ូតូខាងលើទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត












