Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន២ក្រុមជួបជុំគ្នាផឹកស៊ី, ពេលស្រវឹង វា.យត.ប់គ្នា បណ្តាលឲ្យភាគីខាងបង្កហិង្សា៤នាក់ ត្រូវចាប់ខ្លួន រីឯ ៤នាក់ទៀត ចូលពេទ្យ!!!!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគីរី កាលពីថ្ងៃទី៧ ខែ តុលា ឆ្នាំ ២០២១ ឃាត់ខ្លួន ជនសង្ស័យចំនួន២ ក្រុម ជាប់ពាក់ព័ន្ធ ករណី ហិង្សាដោយចេតនាវ៉ៃគ្នាទៅវិញទៅមក បង្កឲ្យរបួសស្រាល និងធ្ងន់ ទាំងសងខាង កើតហេតុនៅចំណុចក្បែរក្រុមហ៊ុនកៅស៊ូ ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនសង្ស័យ ដែលជាភាគីបង្ករឿង មានគ្នាចំនួន៤នាក់ រួមមាន: ១-ឈ្មោះ ងាវ បិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទ្បៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ២-ឈ្មោះ ប៉ាវ ផល ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទ្បៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ៣-ឈ្មោះ ធួក ចំណាន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទ្បៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ៤-ឈ្មោះ ច្រាញ់ ពិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទ្បៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ចំណែកឯភាគី ជសជនរងគ្រោះ មានគ្នា ៤នាក់ រួមមាន៖ ១-ឈ្មោះ ខ្វើង មីន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ២-ឈ្មោះ ខ្វើង ខត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ៣-ឈ្មោះ រិន សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ៤-ឈ្មោះ ឈិន ហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

វត្ថុតាងដែលសមត្ថកិច្ច ដកហូត រួមមាន៖ ១-ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ គ្មានផ្លាកលេខ ។ ២-ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ផលិតឆ្នាំ២០១៩ គ្មានផ្លាកលេខ ។ ៣-ម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ ផលិតឆ្នាំ ២០១៩ គ្មានផ្លាកលេខ ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុនៃ អំពើហិង្សាខាងលើនេះ គឺបណ្តាលមកពីជម្លោះពាក្យសម្ដីគ្នា នៅពេលផឹកស៊ី។

សមត្ថកិច្ចនគរបាលបានបន្ថែមថា នៅពេលកើតហេតុ ក្រុមជនសង្ស័យ និង ក្រុម ជនរងគ្រោះ បាននាំគ្នាផឹកស៊ីស្រវឹង និងស្រវឹងរៀងៗខ្លួន ក៏បង្កជាជម្លោះវា.យគ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសទាំងសងខាង នៅកន្លែងកើតហេតុខាងលើ ។
បច្ចុប្បន្ននេះ ជនសង្ស័យដែលបង្កហេតុ ត្រូវបានឃាត់ខ្លួន និង បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×