Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនស្ត្រីម្នាក់ដែលត្រូវជាប្រពន្ធចុង ក្រោយពេលឃា.ត.ករកា.ប់ស.ម្លា.ប់លោកតាវ័យ៧០ឆ្នាំ ជាច្រើនពូថៅ នៅក្នុងមុងរោងចាំចំការ

ភ្នំពេញ ៖ ជនដៃដល់បានកា.ប់ទៅលើលោតាមានវ័យ៧០ឆ្នាំម្នាក់ ជាច្រើនពូថៅ បណ្ដាលឲ្យស្លា.ប់ក្នុងថ្លុ.កឈា.មបង្កការភ្ញាក់ផ្អើលកើតឡើង កាលវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុច រោងឈើប្រក់ស័ង្កសី ក្នុងដីចំការ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ អាត សូត ហៅ តា យ៉េត អាយុ៧០ឆ្នាំមុខរបរអ្នកចាំដីឲ្យគេ និងដាំឈូកលក់រស់នៅជាមួយប្រពន្ធចុងមានឈ្មោះ វី ហៅ យាយ ប៉ៅ អាយុ៤៧ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានៅកន្លែងកើតហេតុ បានឲ្យដឹងថា សព្វថ្ងៃជនរងគ្រោះបានមកសង់រោងចាំដីឲ្យគេ រស់នៅជាមួយប្រពន្ធចុងតែពីរនាក់ប៉ុណ្ណោះ នឹងសុំម្ចាស់ដីដាំឈូកលក់ នៅយប់កើតហេតុវេលាម៉ោងប្រហែង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ អ្នកភូមិបានឮសំឡេងប្រពន្ធស្រែកយំឲ្យអ្នកជិតខាងជួយ ថាប្ដីត្រូវគេស.ម្លា.ប់ហើយ ក្រោយមកអ្នកជិតខាងក៏បានមកមើល ហើយក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកពិនិត្យកន្លែងកើតហេតុ នឹងធ្វើការហ៊ុំព័ទ្ធខ្សែរង់ចាំសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យ នឹងបើកការស្រាវជ្រាវ ដោយជំហានដំបូងសង្ស័យ ជាប្រពន្ធចុងរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចនាំខ្លួនស្ត្រី ជាប្រពន្ធចុងទៅធ្វើការសាកសួរ តាមនិតិវិធី និងបន្តធ្វើការស្រាវជ្រាវ ករណីឃា.ត.កម្មខាងលើនេះ យ៉ាងយកចិត្តទុកដាក់បំផុត៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×