នេះជារឿងរ៉ាវមួយដ៏គួរឲ្យសោកសង្វេគខ្លាំងណាស់ ចំពោះស្រ្តីម្នាក់ដែលបានស្លា.ប់បាត់បង់ជីវិតទាំងបិទភ្នែកមិនជិត ចាកចោលប្តី បងប្អូនសាច់ញាតិគ្រួសារ និងកូនទើបសម្រាលបាន៤ថ្ងៃ ខណៈបុរសជាប្តីបានដាក់បន្ទុកថា ការស្លា.ប់ប្រពន្ធរបស់ខ្លួន គឺជាកំហុសរបស់មន្ទីរពេទ្យសំរាកព្យាបាល និងសម្ភពព្រែកអញ្ចាញតែម្តង។
នេះបើយោងតាមបុរសជាប្តីដែលមានគណនីហ្វេសប៊ុកឈ្មោះ សម្ពលកាត់សក់ បានសរសេររៀបរាប់ទាំងក្តីឈឺចាប់បំផុត និងទាមទារយុត្តិធម៌សម្រាប់ប្រពន្ធរបស់ខ្លួនថា៖ ប្រពន្ធខ្ញុំឈ្មោះ ឈៀង ស្រីពេជ្យ បានផ្ញើពោះនៅមន្ទីរពេទ្យសម្ភពព្រែកអញ្ចាញ និងឆ្លុះអេកូនរាល់ខែ។ លុះពរពោះបាន9ខែគត់នៅថ្ងៃទី30 ត្រូវនឹងថ្ងៃព្រហស៍ខែ9 ឆ្នាំ2021 ប្រពន្ធខ្ញុំបានទៅពិគ្រោះយោបល់និងពិនិត្យសុខភាពជាមួយគ្រូពេទ្យនៅទីនោះថា អាចសម្រាលដោយវះកាត់នៅថ្ងៃទី1ខែ10ឆ្នាំ2021នេះ បានអត់ក្រោយពីពិនិត្យសុខភាពនិងឆ្លុះអេកូរួចហើយ ពេទ្យថាសម្រាលដោយវះកាត់នៅថ្ងៃទី1ខែ10ឆ្នាំ2021បាន ហើយពេទ្យក៏ណាត់អោយមកពេលល្ងាចថ្ងៃព្រហស៍ទី30 ខែ9 ឆ្នាំ2021 ពេលល្ងាច លុះពេលល្ងាចម៉ោង6ជាង ពួកខ្ញុំក៏ទៅដល់មន្ទីពេទ្យសម្ភពព្រែកអញ្ចាញហ្នឹង ដោយមុននឹងចូលទៅក្នុងមន្ទីរពេទ្យត្រូវធ្វើតេសកូវិតសិនក្នុងមួយនាក់15$ ហើយធ្វើតេស្តបីនាក់អស់45$ បន្ទាប់ពីធ្វើតេស្តរួចហើយឃើញថាអត់មានកូវឹតទាំងអស់គ្នា ហើយចូលទៅសំរាកដើម្បីទ្រាំសម្រាលដោយវះកាត់នៅថ្ងៃស្អែក លុះព្រឹកថ្ងៃសុក្រទី1ខែ10ឆ្នាំ2021 ប្រហែលម៉ោង6ជាង ពេទ្យកមកយកប្រពន្ធខ្ញុំទៅបន្ទប់សម្រាលដោយវះកាត់ លុះម៉ោង7 នឹង5នាទី ទើបវះ ហើយបានកូនប្រុសមួយ។
បុរសជាប្តីបន្តឲ្យដឹងទៀតថា ក្រោយពេលវះហើយ អការប្រពន្ធខ្ញុំធម្មតា លុះចូលដល់ថ្ងទី3 ទី4 ប្រពន្ធខ្ញុំតែងតែក្តៅខ្លួន ខ្ញុំជូតខ្លួនអោយប្រពន្ធខ្ញុំទាំងយប់ទាំងថ្ងៃ លុះដល់ថ្ងៃទី5 បានប្រពន្ធខ្ញុំធ្វើទុក្ខខ្លាំងបានទៅហៅពេទ្យប្រហែលជាម៉ោង9 ពេទ្យកយកប្រពន្ធខ្ញុំអេកូពោះ ហើយពេទ្យប្រាប់ថាឈាមធ្លាក់អត់ទាន់អស់6 ទៅ7ថ្ងៃទើបធ្លាក់ឈាមអស់ ហើយក៏យកប្រពន្ធខ្ញុំមកបន្ទប់វិញ ពេលមកដល់បន្ទប់វិញប្រពន្ធខ្ញុំដើរងើបទៅបន្ទប់ធម្មតា មួយស្ទុះក្រោយមកទើបប្រពន្ធខ្ញុំធ្វើទុក្ខខ្លាំង ក្តៅខ្លួនដល់39អង្សារហើយដកដង្ហើមដង្ហក់ ពេទ្យក៏យកអុកសុីហ្សែនមកដាក់ ដាក់ហើយនៅតែមិនធូរ ពេទ្យក៏ស្នើរសុំធ្វើតេស្តកូវិតម្តងទៀត ធ្វើតេស្តរួចឃើញថាអត់មានអ្នកឆ្លងកូវិតទេ តែពេទ្យថាប្រពន្ធខ្ញុំខ្យោយណាស់អោយយកទៅមន្ទីពេទ្យកាលម៉ែ ព្រោះនៅទីនេះអត់មានឧបករណ៍គ្រប់គ្រាន់ ក្រុមគ្រួសារខ្ញុំខំសុំអង្វរអោយនៅចាំមើលអការៈបន្តិចទៀតទៅ តែពេទ្យមិនព្រម ពេលពេទ្យទៅសរសេរបាយការណ៍យកអ្នកជំងឺទៅកាលម៉ែត បានបន្តិចប្រពន្ធខ្ញុំក៏នោមហើយធ្លាក់ឈាមមក ហើយប្រពន្ធខ្ញុំប្រាប់ថាអូនធូរហើយៗ អូនចង់ទៅផ្ទះ ប្រពន្ធខ្ញុំនិយាយអោយកាកោក ខ្ញុំខំអង្វរពេទ្យអោយរង់ចាំបន្តិចទៀទៅ តែពេទ្យមិនព្រម ឈឺចាប់ណាស់លោកអើយ សំុទោសដែលបងជួយអូនមិនបាន យុតិធម៍ត្រូវតែមានសម្រាប់ប្រពន្ធខ្ញុំ។ លុះបញ្ជូនទៅមន្ទីពេទ្យកាលម៉ែត្រ ពេទ្យដែលនាំពួកខ្ញុំទៅ បានយករបាយការអ្នកជំងឺ និងក្រដាស់បញ្ចាក់លទ្ធផលធ្វើតេស្តកូវឹតថាពួកខ្ញុំគ្មានជំងឺកូវិតទេ តែពេទ្យនៅកាល់ម៉ែត្រមិនព្រម ក៏ធ្វើតេស្តម្តងទៀត រង់ចាំលទ្ធផលធ្វើតេស្តនៅក្នុងឡានសាមុយ ខ្ញុំយំកាន់ដៃប្រពន្ធខ្ញុំ ប្រពន្ធខ្ញុំនិយាយថាអូនអត់អីទេអូនជាហើយ អូននឹងជាយើងទៅមើលកូនយើងពីរនាក់ បងត្រូវនៅកំដរអូន បងកុំទៅណាចោលអូន ខ្ញុំប្រាប់ប្រពន្ធខ្ញុំ បងមិនទៅណាចោលអូនជាដាច់ខាត ខ្ញុំស្រណោះប្រពន្ធខ្ញុំណាស់លួងខ្ញុំកុំអោយយំរហូត លុះលទ្ធផលធ្វើតេស្តកូវិតចេញមកទាំងអ្នកជំងឺនិងអ្នកកំដរមានកូវិតទាំអស់ ខ្ញុំលឺហើយស្លុតចិត្តណាស់ ហេតុអីធ្វើតេសនៅមន្ទីពេទ្យសម្ភពព្រែកអញ្ចាញដល់ទៅពីរដង មិនឃើញតើរពេទ្យហ្នឹងមានទំនួលខុសត្រូវ ឬអត់ ជួយរកយុតិធម៍អោយខ្ញុំផងបងប្អូន។ ពេលដឹងលទ្ធផលថាមានកូវិតហើយ ពេទ្យក៏បំបែកពួកខ្ញុំអ្នកជំងឺយកទៅមួយកន្លែង អ្នកកំដរនៅដោយឡែក ទោះសុំអង្វរគេថាទៅនៅមើលថែប្រពន្ធគេមិនព្រម អូនស្រេកទឹករហូតបងញ្ចុកទឹករហូត អូននៅម្នាក់ឯងមិនដឹងអូនស្រេកទឹកប៉ុណ្ណា អូនភ័យប៉ុណ្ណាពេលនៅម្នាក់ឯង។ បងសុំទោសដែលមិនអាចធ្វើតាមសន្យាថានឹងនៅជិតអូនរហូត។ គេដាក់អុកសុីហ្សែនដាក់សេរ៉ូមឡានសាមុយមកយកប្រពន្ធខ្ញុំទៅបាត់សួរក៏គេមិនប្រាប់។ ក្រុមគ្រូពេទព្រែកអញ្ចាញដើរមកប្រាប់ពួកខ្ញុំថា តិចទៀតខាងពេទ្យកាលម៉ែត នឹងរៀបចំនាំពួកខ្ញុំទៅព្យាបាលនៅណា ហើយឡើងឡានទៅបាត់។ ប្រហែលម៉ោង9យប់ ទើបគេមកប្រាប់អោយរកអ្នកកំដរដែលធ្វើតេស្ត ហើយគ្មានកូវិតដើម្បីចាំស្តាប់ដំណឹង លុះរកបានហើយក៏ទៅបន្ទប់សង្រ្គោះបន្ទាន់ ចាំដំណឹងគ្រាន់តែទៅស្តាប់ដំណឹងអ្នកជំងឺនឹង បើគេត្រូវការអីទិញអោយគេមួយយប់74$ ។ លុះដល់ម៉ោង3ទៀបភ្លឺ គេអោយដំណឹងថាប្រពន្ធខ្ញុំស្លាប់ហើយ គ្រាន់តែដឹងដំណឹងស្លុតហើយស្មារតី ប្រពន្ធនៅស្រស់ញញឹម ហេតុអីទៅជាបែបនេះ ហេតុអីអូនទៅចោលបង ក្រែងអូនសន្យាថាទៅមើលកូនយើងពីរនាក់ហី ជួយរកយុតិធម៍អោយខ្ញុំផងបងប្អូន ហេតុអីមន្ទីពេទ្យសម្ភពព្រែកអញ្ចាញគ្មានទំនួលខុសត្រូវមកលើអ្នកជំងឺចឹង ជួយរកយុតិធម៍អោយខ្ញុំផងបងប្អូន មុនចូលសម្រាលដោយវះកាត់ធ្វើតេស្តម្តងអត់កូវិត សម្រាលដោយវះកាត់ហើយបានបីបួនង៉ៃអ្នកជំងឺធ្វើទុក្ខខ្លាំង សុំធ្វើតេស្តម្តងទៀតអត់ឃើញទៀត ហេតុអីបានបញ្ចូនទៅពេទ្យកាលម៉ែត្រធ្វើតេសឃើញកូវិត»។
បុរសជាប្តី ក៏បានបន្តបង្ហោះចោទប្រកាន់មន្ទីរពេទ្យខាងលើទៀតថា៖ «បើអ្នកឯងថា តេស្តរហ័សមិនមានប្រសិទ្ធភាព100% ចឹងមានន័យថាអ្នកឯងយកជីវិតគេមកលេងសើច នេះឬទំនួលខុសត្រូវរបស់អ្នក តេស្តម្នាក់ 15$ ហើយតេស្តបីនាក់អស់ 45$ ហេីយអ្នកឯងនិយាយថា មិនមានប្រសិទ្ធិភាព 100% សមដែរហី»។
ចំណែកបងស្រីបង្កើតជនរងគ្រោះវិញ ក៏បានសរសេររៀបរាប់បញ្ជាក់បន្ថែមឲ្យដឹងថា៖ «យុត្តិធម៌ត្រូវតែមានសំរាប់ប្អូនខ្ញុំសូមច្បាប់ជួយរកយុត្តិធម៌អោយប្អូនខ្ញុំផង វះបាន4 5ថ្ងៃដេកនៅពេទ្យរហូតអត់ស្រួលក្នុងខ្លួន តាំងពីថ្ងៃទី3 មុនវះតេស្តសុខភាពល្អទាំងអស់ អត់មានកូវិតទេ ថ្ងៃទី5ធ្ងន់មែនទែនពេទ្យ និងយកប្អូនខ្ញុំទៅអេកូប្រាប់ថាធ្លាក់ឈាមមិនអស់ មិនស្អាតត្រូវយកទៅសំអាតនៅកាលម៉ែត មុនចេញទៅកាលម៉ែត ពេទ្យសម្ភពហ្នឹងតេស្តថាហើយអត់កូវិតទេ តេស្តហើយតេសទៀត2 ដងថ្ងៃ ទៅកាល់ម៉ែត ល្ងាចតេស្តកូវិតអត់មានកូវិតទេ ស្រាប់តែទៅដល់កាលម៉ែតភ្លាម តេស្តភ្លាមកូវិតភ្លាម ទុកប្អូនខ្ញុំចោលហើយទៅបាត់តើពេទ្យសម្ភពហ្នឹងមានវិជ្ជាជីវទទួលខុសត្រូវអត់ មិនដល់ប៉ុន្មានម៉ោង ប្អូនខ្ញុំស្លាប់បាត់ម៉ោង3ភ្លឺ នៅកាលម៉ែត គ្រូពេទ្យថាជួយសង្គ្រោះអស់លទ្ធភាពហើយ ក្រុមគ្រួសារខ្ញុំមិនអស់ចិត្តទេ ប្អូនខ្ញុំត្រូវទទួលបានយុត្តិធម៌ ប្អូនខ្ញុំស្លាប់ទាំងមិនបានមើលថែកូនមុនស្លាប់នៅកាលម៉ែត គាត់និយាយថាប្តីកុំយំអូនមិនអីទេអូនជាចាំយើងទៅមើលថែកូន2នាក់ ស្រណោះណាស់»។
តាមរយៈការលើកឡើងពីសំណាក់បុរសជាប្តី និងក៏ដូចបងស្រីបង្កើតជនរងគ្រោះ ដែលចេញមុខឡាយចោទប្រកាន់ ទាំងក្តីឈឺចាប់បំផុត រហូតមកទល់ពេលនេះ នៅមិនទាន់ដឹងថាភាគីទាំងពីរនឹងត្រូវបានដោះស្រាយគ្នារួចរាល់ ឬយ៉ាងណានោះទេ ខណៈក្រុមគ្រួសារជនរងគ្រោះនៅតែបន្តបង្ហោះស្វែងរកយុត្តិធម៌ពីមន្ទីរពេទ្យសម្ភពព្រែកអញ្ចាញ នៅឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









