Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលការពារព្រំដែនគោក និងកម្លាំងយោធា បង្ក្រាបមុខសញ្ញា២នាក់ នាំមនុស្សឆ្លងដែនចូលទឹកដីថៃ

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលរដ្ខចេញ-ចូលខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៧ ថ្ងៃព្រហស្បតិ៍ ទី៧ ខៃតុលា ឆ្នាំ២០២១ បានចាត់តាំងកម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ សហការបង្ក្រាបមុខសញ្ញានាំមនុស្សឆ្លងដែន ដឹកនាំដោយ លោកអនុសេនីយ៍ឯក ភុន -ហ៊ាង (នាយប៉ុស្តិ៍ ) រួមនិងកម្លាំងផ្នែកស៊ើបការណ៍ ដឹកនាំដោយលោកអនុសេនីយ៍ទោ សេង រ៉ើន (នាយផ្នែក) សហការជាមួយកម្លាំងយោធាវរសេនាតូច លេខ៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ពៅ-ចំរើន (មេបញ្ជាការរងកងអនុសេនាធំ), កម្លាំងយោធាផ្នែកសឹករងសំពៅលូន ដឹកនាំដោយ លោកអនុសេនីយ៍ត្រី ឡាក់ ឌី (មេបញ្ជាការរង កងអនុសេធំ) បានធ្វើសកម្មភាពបង្ក្រាបមុខសញ្ញានាំមនុស្សឆ្លងដែនចូលទឹកដីថៃ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានចំនួន ០១នាក់ ឈ្មោះ ចាប ទឹក ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងបក្សពួកម្នាក់ទៀត (រត់គេចខ្លួនបាត់)។

បន្ទាប់ពីបង្ក្រាបបាន កម្លាំងជំនាញបានសាកសួរកត់ឈ្មោះ និងអប់រំណែនាំ រួចកម្លាំងបានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×