Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផុតឱសានវាទ នឹងត្រូវបង្ក្រាបយ៉ាងតឹងរ៉ឹង នឹងត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល មិនទុកឱ្យប្រើប្រាស់ទៀតឡើយ

ភ្នំពេញ ៖ ខណៈថ្ងៃឱសានវាទនឹងចូលមកដល់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញនូវឆន្ទៈយោគយល់ថា សូមអំពាវនាវជាថ្មីម្តងទៀត ឱ្យម្ចាស់រថយន្តចង្កូតឆ្វេងដែលលួចជ្រកក្រោមផ្លាកលេខ ខេមរភូមិ , នគរបាល និងរដ្ឋ ឬផ្លាកលេខផ្សេងៗ គ្មានពន្ធ និង រថយន្តចង្កូតស្តាំដែលគ្មានពន្ធ សូមចូលបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០% និងចៀសផុតពីការបង្ក្រាបដ៏តឹងរ៉ឹង។

បន្ទាប់ពីមានការប្រកាសយោគយល់ ក្រុមការងារមន្ត្រីគយ និងរដ្ឋាករកម្ពុជា បានសង្កេតឃើញថា ម្ចាស់រថយន្តចង្កូតឆ្វេង និងចង្កូតស្ដាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗដោយគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ជាបន្តបន្ទាប់នៅតាមសាខាគយនិងរដ្ឋាកររាជធានី-ខេត្ត និងបានយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេង តាមការកំណត់របស់រាជរដ្ឋាភិបាល។

មន្ត្រីគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធ នឹងតម្រូវឲ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះ បន្ធូរបន្ថយពន្ធ និងអាករទៀតឡើយ។
រថយន្តចង្កូតស្តាំ ត្រូវកែចង្កូតពីស្តាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ ជាថ្ងៃឱសានវាទ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់, ចំណែករថយន្តចង្កូតស្តាំ ក្រោយការបង្ក្រាប នឹងត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល មិនទុកឲ្យប្រើប្រាស់លើដងផ្លូវបានទៀតឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×