Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត បន្តរួមគ្នា លាក់បទល្អកេងដាក់ឆ្នាំក្រោយ

ភ្នំពញ ៖ ក៏ព្រោះតែទីផ្សារចម្រៀងឆ្នាំនេះ ហាក់លិបល យោងលើរបត់កូវីដ នោះកំពូលតារាចម្រៀងដ៏ល្បី ព្រាប សុវត្ថិ និង លោកខេមរៈ សិរីមន្ត ហាក់មានការរក្សាបទចម្រៀងល្អ មួយអន្លើសិន។ ម្នាក់ៗមិនបានចាយចម្រៀងអោយ ផ្ទុះការទាក់ទាញនោះទេ នៅសម្ងំហើយបង្ហាញ ចម្រៀងមួយៗ។ យ៉ាងណា បណ្តាចម្រៀងពិរោះៗនោះ នឹងវិលមកអុកឡុកឡើងវិញ អាចនឹងមានក្នុងឆ្នាំក្រោយ២០២២វិញ។

អតីតតារាចម្រៀងហង្សមាសលោកព្រាប សុវត្ថិ ដែលត្រូវបានគេគិតថាលោក នឹង មិន សប្បាយចិត្តព្រោះតែឆ្នាំនេះគ្មានបទចេញសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខណៈដែលលោកខេម ប៊ុនថៃ បានសម្រុកវាយលុកបទប្រពៃណីខ្មែរធ្វើឲ្យលោកសុវត្ថិ ប្រឈមពិបាកទប់លំនឹងនោះ ស្រាប់តែនៅថ្ងៃទី២ខែតុលា លោកស្នាយ នៅតែបញ្ចេញស្នាមញញឹមជាមួយថៅ កែGalaxy ដោយថែមទាំងទៅធ្វើម្ហូបនៅកណ្ដាលព្រៃភ្នំជាមួយម្ចាស់ផលិត កម្មរបស់ខ្លួនទៀតផង ដែលនេះ បញ្ជាក់ថា ក្រោយចេញពីហង្សមាសជាង១ឆ្នាំព្រាប សុវត្ថិ មានការប្រែប្រួលស្ទើតែទាំង ស្រុងនោះគឺ លោកបានធ្វើនូវអ្វីដែលចង់។ ព្រាប សុវត្ថិ ច្រៀងជាង២៣ឆ្នាំមក ហើយដែលឆ្នាំនេះអាចជារដូវកាលដំបូងសម្រាប់ អាជីពចម្រៀងរបស់លោកដែលគ្មាន បទសម្រាប់ពិធីបុណ្យភ្ជុំបុណ្ឌហើយអ្នកចាត់ការទូទៅរបស់ Galaxyលោកយឹម តាស្រង់ លើកឡើងថាផលិតកម្មមួយនេះផ្អាក ធ្វើបទប្រពៃណីមួយ អន្លើសិន ដើម្បីស្វែងរកអ្វីៗដែលថ្មីៗ។

លោកជំនាញធ្វើភ្លេង(Composer) នៅហង្សមាសម្នាក់បាននិយាយ ដោយសុំមិនឲ្យដាក់ឈ្មោះថា គ្រប់គ្នាអាចមើលដឹងថាបទចម្រៀងរបស់ព្រាប សុវត្ថិ នៅហង្សមាស និងGalaxy មួយ ណាត្រូវបានគេនិយមជាង គឺនៅពេលដែលមានការប្រលងចម្រៀងកម្មវិធីធំៗ បើគេយកបទលោក ទៅច្រៀងនៅGalaxyច្រើនមានន័យថាព្រាប សុវត្ថិ នៅតែខ្លាំង ។ ប៉ុន្ដែបើគេនៅតែយក បទព្រាប សុវត្ថិ ច្រៀងនៅហង្សមាសនោះបញ្ជាក់ថាព្រាប សុវត្ថិ នៅល្បីដោយសារតែកេរ្ដិ៍ឈ្មោះពីមុនមកទេ ។

ខេមរៈ សិរីមន្ដ ធ្លាប់ប្រាប់ថាការដើរក្នុងវិថីសិល្បៈចម្រៀង របស់លោក គឺ មានការគូសវាសកំណត់គោលដៅរួចជាស្រេចទៅហើយថាឆ្នាំណាត្រូវធ្វើអី និងឆ្នាំណាមិនទាន់ធ្វើអី ហើយបើដើរខុសផែនការណ៍នោះលោកមិន ធ្វើជាដាច់ខាត។ ក្រោយការលើកឡើងបែប នេះមានមតិមហាជនលើកឡើងថា តើអ្នកណាជាទីប្រឹក្សាររបសខេមរៈ សិរីមន្ដ ដែលធ្វើឲ្យ លោក ប៊ុនថៃ អនុវត្តន៍តាមគ្មានការងាករេពីគោលការណ៍ទាំងនោះ?

ខេមរៈ សិរីមន្ដ បានចាប់ដៃអ្នកនាងគួយ ផល្លី រយៈពេល១៧ឆ្នាំ(២០០៤-២០២១) មក ហើយ ដែល ទទួលបានកូន៣នាក់(ស្រី២) ដែលនៅរដូវកូវីដនេះលោកប៊ុនថៃ មិនត្រឹម តែ គ្មាន វិបត្ដិសេដ្ឋកិច្ចនោះទេ តែថែមទាំងកាន់តែហ៊ឺហាតាមរយៈការជិះរថយន្ដទំនើបៗ ដល់ទៅ៤គ្រឿងឆ្លាស់គ្នាមានដូចជាRolls-Royce, Lexus Lx570 ,Mazda និងVolkswagen ។ ប៉ុន្ដែ លោក ប៊ុនថៃ មិនទាន់វិលទៅរកឆាកតន្រ្ដីវិញនោះទេ ក្រោយផ្អាកជាង៦ខែដោយសារតែមាន តារា មួ យចំនួនរបស់ហង្សមាសផ្ទុះកើតកូវីដ ជាបន្ដបន្ទាប់កាលពីដើមខែមីនាឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×