Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចស្រុកគិរីវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ពាក់ព័ន្ធការគាស់ផ្ទះគេ និង លួចទ្រព្យសម្បត្តិ ជិតមួយម៉ឺនដុល្លារ !!!

ខេត្តតាកែវ ៖ សមត្ថកិច្ចនគរបាលស្រុកគីរីវង់ កាលពីថ្ងៃទី៨ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ព័ន្ធការគាស់ទម្លាយរះទម្លាយផ្ទះ របស់បុរសចាស់ម្នាក់ និង បានលួចទ្រព្យសម្បត្តិ អស់ជិតមួយម៉ឺនដុល្លារអាមេរិក រួចនាំគ្នាគេចបាត់ ប្រព្រ្តឹត្តកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។

សមត្ថកិច្ចនគរបាលស្រុកគីរីវង់ បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ សុខ សាន ហៅ ហេង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ។

ចំណែកឯ ជនរងគ្រោះឈ្មោះ វង់ រាំង ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ។

សមត្ថកិច្ចនគរបាលបាននិយាយថា ពេលកើតហេតុជនសង្ស័យ ឈ្មោះ សុខ សាន ហៅ ហេង បានចូលក្នុងផ្ទះ របស់ជនរងគ្រោះ ឈ្មោះ វង់ រាំង រួចធ្វើសកម្មភាពគាស់ទ្វារ និងបន្ទប់ទម្លុះទម្លាយ រួចលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ នៅពេលដែលម្ចាស់ផ្ទះមិននៅ ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា យោងតាមចម្លើយរបស់ជនរងគ្រោះ, ទ្រព្យសម្បត្តិដែល ជនរងគ្រោះបាត់បង់រួមមាន លុយដុល្លារចំនួន ៣,៨០០ដុល្លារ និងលុយខ្មែរចំនួន ៨,០០០,០០០រៀល និងមាសជាង ៣ដម្លឹង។

សមត្ថកិច្ចនគរបាលបាននិយាយថា នាពេលចាប់ខ្លួន និងសួរចម្លើយ, ជនសង្ស័យ ឈ្មោះ សុខ សាន បានឆ្លើយសារភាពថា ខ្លួនមានបក្ខពួក៣នាក់ គឺខ្លួន ឈ្មោះ សុខ សាន, ឈ្មោះ ហ៉ីង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ និង ម្នាក់ទៀត ឈ្មោះ ចក់ ភេទ ប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិហាន្ទា ឃុំកំពែង ស្រុកគិរីវង់ ដែលគេខ្លួន។

ចំណែកឯ វត្ថុតាងដែលសមត្ថកិច្ច ដកហូតបានមាន៖ – ម៉ូតូម៉ាកអ៊ិចស៊ីទ័រ ពណ៌ខ្មៅ ១គ្រឿង ទូរស័ព្ទដៃចំនួន ២គ្រឿង ។ – លោហធាតុពណ៌លឿង សរុបចំនួន ៣តម្លឹង៤ជី៧ហ៊ុន ១,៥លី លុយដុល្លារចំនួន ៩៧០ដុល្លារ, ប្រាក់រៀលចំនួន ១,៤៧១,២០០រៀល។

បច្ចុប្បន្ននេះ, ជនជាតិសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធី។
ឥឡូវនេះ, សមត្ថកិច្ចនគរបាលជំនាញ កំពុងតែស្វែងរកតាមចាប់ខ្លួន ជនសង្ស័យ២នាក់ ទៀត ដែលគេចខ្លួន ដើម្បីយកផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×