Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យស្រី -ប្រុស ចំនួន ៣នាក់ ជាប់ពាក់ព័ន្ធបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀន!!!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុស -ស្រី ចំនួន ៣ នាក់ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់, រក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចខាងក្រោយក្រុមហ៊ុន QB ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ដ្រីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យស្រី-ប្រុស ទាំង ៣នាក់ ខាងលើមាន ៖ ១-ឈ្មោះ កុយ ដា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ មិនពិតប្រាកដ ។ ២-ឈ្មោះ វឿន ទ្បា ហៅ តុល នៅចំណុចផ្ទះគ្មានលេខ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរជាងដែក។ ៣- ឈ្មោះ យិន លីតុង ហៅ កេត អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរ មិនពិតប្រាកដ។

ចំណែកឯវត្ថុតាងដែលសមត្ថកិច្ច ដកហូតបាន រួមមាន៖ – គ្រឿងញៀនចំនួន ៣កញ្ចប់ធំ និង ២កញ្ចប់តូច។

សមត្ថកិច្ចនគរបាល បាននិយាយថា នៅពេលសួរចម្លើយ បន្ទាប់ពីការឃាត់ខ្លួន, ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេ បានទិញ ថ្នាំញៀន ដែលត្រូវបានដកហូត ខាងលើនោះ ពី ឈ្មោះ វឿន ទ្បា ហៅ តុល នៅខាងក្រោយក្រុមហ៊ុន QB ភូមិ 5 សង្កាត់ផ្សារដើមថ្កូវ, ខណ្ឌចំការមន (គេចខ្លួន)។

បច្ចុប្បន្ននេះ, ជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×