ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ វីជេ អេនប៊ី រត់ទៅបួសរំលោះកម្មពារនិងសងគុណម្តាយ

ភ្នំពេញ ៖ មហាជនជាពិសេសបណ្តាលអ្នកលេងហ្វេសប៊ុក ក្នុងពេលដែលពិធីករឌីជេ អេនប៊ី បានបង្ហោះរូបភាពបួសជាព្រះសង្ឃ ក្នុងពេលដែលលោកទើបតែវិលមកអាជីពជាថ្មីឡើងវិញ មិនទាន់បានប៉ុន្មានផងនោះ។

តាមរយៈ ហ្វេសប៊ុក ផ្លូវការរបស់ VJ Anbe នៅថ្ងៃទី ៨ តុលា ២០២១ នេះ VJ Anbe បានបង្ហោះនូវរូបភាពរបស់លោកកោរសក់ គ្រងចីពរ បួសសាងផ្នួស សងគុណឳពុកម្តាយ។ យោងតាមសំណេរ នៅលើទំព័រហ្វេសប៊ុករបស់ VJ Anbe បានបញ្ជាក់ទៀតថា ការសាងផ្នួសនេះ គឺមាន រយៈពេល ១សប្តាហ៍ ដោយគង់ស្នាក់នៅវត្តថ្មរមៀល ក្នុងខេត្តបន្ទាយមានជ័យ ហើយគោលបំណងសំខាន់ នៃការសាងផ្នួសនេះធ្វើឡើង ដើម្បីរំលឹកគុណដល់ អ្នកមានបុណ្យទាំង ២ និង ការអហោសិកម្មដល់រាល់អំពើបាប ពីម្ចាស់កម្មពារទាំងអស់ ក៏ដូចជាកំហុសខុសឆ្គងតូចធំទាំងឡាយ ដែលលោកធ្លាប់ជ្រុលជ្រួស ដាក់ញាតិញោមទាំងអស់គ្នាផងដែរ។

លោកបានបង្ហោះសារថា ផ្សារភ្ជាប់និស្ស័យជាមួយព្រះដោយការ សាងផ្នួសបួសសងគុណឪពុកម្ដាយ ថ្វាយតេជះបារមីនៃព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមក្បួនតម្រាតម្រង់កូនប្រុស គួរតែបំពាក់ស្បង់ចីពរឱ្យបានម្ដងក្នុងនាមជាពុទ្ធសានិក និងសន្សំបុណ្យដោយសម្ដែងភាពកត្តញ្ញូកត្តវេទីជូន “ មាតាបិតា “ ចូលរួម អភិរក្ស គោរព ថែរក្សារ និងប្រតិបត្តិតាមសាសនាផងដែរ។
ខ្ញុំព្រះករុណាអាត្មាភាពសុំបិណ្ឌបាត្រ និងអហោសិកម្ម រាល់អំពើបាប ពីម្ចាស់កម្មពារទាំងអស់ ក៏ដូចជាកំហុសខុសឆ្គងតូចធំទាំងឡាយ ដែលអត្មាធ្លាប់ជ្រុលជ្រួសដាក់ញាតិញោមទាំងអស់គ្នា ដោយប្រការណាមួយផង ( សូមឱ្យអស់កម្មអស់ពារ ជាមួយគ្នាចាប់ពីពេលនេះតទៅផងចុះ )។

ជាពិសេសអាត្មាក៏សូមឧទ្ទិសកុសល ផលបុណ្យទាំងអស់ សូមជូនដល់ លោកឪពុកអ្នកម្តាយ បងប្អូនក្រុមគ្រួសារ លោកអ្នកមានគុណទាំងអស់គ្នា ឱ្យបានដល់ញាតិញោមរាល់គ្នា ញាតិកាទាំង៧សន្តាន អ្នកធ្វើគុណជាមួយអាត្មាសូម្បីតែអង្ករ១គ្រាប់ ទឹក១កែវ សូមទទួលយកអនិសង្ឃផលបុណ្យ ដែលបានពីការសាងផ្នួសនេះរៀងៗខ្លួន ស្មើៗគ្នាផង។
លោកបញ្ជាកថា នេះជាផ្នែកមួយដ៏សំខាន់ នៃកាតព្វកិច្ចកូនប្រុសទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ ៖ សំណាង SV