Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិកធនាគារម្នាក់ ឡើងជូតម៉ាស៊ឺនត្រជាក់ ឆ្លងចរន្តអគ្គិសនីឆ.ក់ស្លា.ប់ នៅក្នុងបុរីឡុងនី

ភ្នំពេញ ៖ បុរសជាបុគ្គលិកធនាគារម្នាក់ ត្រូវបានឆ្លងចរន្តអគ្គិសនីឆ.ក់ស្លា.ប់ភ្លាមៗនៅកន្លែង បន្ទាប់ឃើញម៉ាស៊ីត្រជាក់បំពាក់នៅលើជាន់ទី១ ហៀរទឹក ខំឡើងជូតទឹក បែរជាឆ្លងឆ.ក់ស្លា.ប់ ក្រុមគ្រួសារបាត់យូរពេកទៅតាមហៅ បែរជាប្រទះឃើញដេកស្លា.ប់បាត់ទៅហើយ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នៅផ្ទះលេខ២៤C ផ្លូវបេតុងលេខ២ បុរីឡុងនី ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ យ៉ាន់ ប្រសិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានប្រពន្ធឈ្មោះ លី សុខគៀង អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានទីលំនៅ ផ្ទះកើតហេតុខាងលើ ។

តាមការបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ ក្បាលម៉ាស៊ីនត្រជាក់ដែលចាប់បំពាក់នៅលើជាន់ទី១ ដាក់នៅយ៉ខាងមុខ មានហៀរទឹកកក្លាក់ មកលើឥដ្ឋ ឃើញដូច្នោះជនរងគ្រោះ ឡើងទៅជូត ដោយបាត់យូរពេក ម្យ៉ាងដល់ម៉ោងហូបបាយផង ក្រុមគ្រួសារបាត់យូរពេកក៏ឡើងទៅតាមហៅ ស្រាប់តែប្រទះឃើញដេកស្លា.ប់ទៅហើយ ។

តាមអ្វីដែលជាក់ស្តែង ទឹកដែលហូរចេញពីម៉ាស៊ីនត្រជាក់នោះ ឆ្លងចរន្តអគ្គិសនី ជាន់ប៉ះមិនបានទេ ឆ.ក់ ទើបសន្និដ្ឋាន ជនរងគ្រោះឆ្លងចរន្តភ្លើងឆ.ក់ស្លា.ប់ ។

ក្រោយពេលកើតហេតុ ករណីឆ.ក់ចរន្តភ្លើងម៉ាស៊ីនត្រជាក់ស្លា.ប់ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ គ្រូពេទ្យយកសំណាកតេស្ត លទ្ធផលអវិជ្ជមាន នៃមេរោគកូវីដ១៩ ដោយឡែកក្រុមគ្រួសារ ក៏មិនប្តឹងផ្តល់អ្វីដែរ ជាក់ស្តែងជនរងគ្រោះឆ.ក់ស្លា.ប់ដោយខ្លួនឯង ទើបសមត្ថកិច្ចធ្វើឯកសារ ប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×