Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកអីវ៉ាន់គឹមស្រេងអ៊ិចប្រេស បើកលឿនមិនប្រយ័ត្នជ្រុល ទៅបុ.ករថយន្តមិនចាំម៉ាក បើកឆ្លងផ្លូវរេចង្កូត ទៅបុករះចូលផ្ទះលក់ផ្កា

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តដឹកអីវ៉ាន់គឹមសេងអ៊ិចប្រេសមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុ.ករថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបើកបត់ឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យដាច់កង់ចេញពីរថយន្ត រេចង្កូតបុករះផ្ទះពលរដ្ឋលក់ផ្កានិងសម្ភារ មួយចំនួនខ្ទេ.ចអស់ស្ទើរទាំងស្រុង។ សំណាងល្អមិនគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះនិងអ្នកជិតខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តដឹកអីវ៉ាន់គឹមស្រេងអ៊ិចប្រេសមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AT-0448 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែវ៉ាក់អើ និងរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបើកបត់ឆ្លងផ្លូវក៏ជ្រុលទៅគៀចំពាក់កណ្តាលទ្វារពេញទំហឹង បណ្តាលឲ្យរងការខូចខាតរួចរថយន្តបង្កបួងចង្កូតជ្រុល ទៅបុករះចូលផ្ទះពលរដ្ឋលក់ផ្កានិងរូបចម្លាក់ រួមទាំងសម្ភារៈមួយចំនួនទៀត រងការខូចខាតស្ទើរទាំងស្រុង ចំណែកឯរថយន្តមួយគ្រឿង មិនចាំម៉ាកបានបើករត់គេច តែត្រូវសមត្ថកិច្ចតាមឃាត់បានមកវិញ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចធ្វើការវាស់វែង ហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រង់ចាំដោះស្រាយជាមួយ នឹងម្ចាស់ផ្ទះនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×