Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! បុរសម្នាក់​ទម្លាយ​ថា «អាវកៅស៊ូពាក់ហាត់ប្រាណ» មិន​អាច​បញ្ចុះ​ខ្លាញ់​បាន​ទេ តែ​ផ្ទុយ​ទៅ​វិញ​គឺ​បណ្តាល​ឲ្យ….

ជាការពិតណាស់ អាវកៅស៊ូពាក់ហាត់ប្រាណ គឺតែងត្រូវបានសង្កេតឃើញមនុស្សមួយចំនួន កំពុងព្យាយាមពាក់ហាត់ប្រាណ ព្រោះតែចង់ឲ្យបើកញើសស្រកទម្ងន់ តាមការផ្សព្វផ្សាយរបស់អ្នកលក់ ដែលអ្នកខ្លះសូម្បីធ្វើឡើងទាំងមេឃក្តៅហែងក៏មានដែរ។ តែទោះយ៉ាងណា ការពាក់អាវកៅស៊ូបែបនេះគឺជាការខុសឆ្គងទៅវិញ ខណៈដែលថ្មីៗនេះ មានបុរសម្នាក់បានចេញមកលាតត្រដាងគួរឲ្យភ្ញាក់ផ្អើល ពីគុណវិបត្តិរបស់អាវកៅស៊ូដ៏ក្តៅហប់នេះ ដែលមិនគួរនាំគ្នាព្យាយាមពាក់ទៀតឡើយ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Henry Navuddh បានធ្វើការពន្យល់ឲ្យដឹងបែបនេះថា៖ «តាមពិត​អត់ទេ​ ញេីស​ជា​សារធាតុ​ទឹក​ពី​រាងកាយ​ ពេល​អ្នក​បែក​ញើស​អ្នក​នឹង​បាត់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ និង​សារធាតុអេឡិកត្រូឡៃត៍​មួយ​ចំនួន​ដូចជា អំបិល​ ប៉ូតាស្យូម​ ម៉ាញ៉េស្យូម​ និង​កាល់ស្យូម​។

បងប្អូន​អាចប្រឈមនឹង​បញ្ហា​ខ្វះ​ជាតិ​ទឹក​និងបាត់បង់​ជាតិ​អេឡិកត្រូឡៃត៍ ទៅវិញ​។ ចំណែកឯ​ខ្លាញ់​មិនបានបាត់បង់​មក​តាម​ញេីស​ទេ។

អ្នកខ្លះ​ពាក់រត់ពេលថ្ងៃត្រង់​ អាចប្រឈមនឹង​ការសន្លប់​អោយសារ​ក្តៅខ្លាំង​ (heat stroke)…

ប្រការដែលត្រឹមត្រូវ​

ស្លៀក​សំលៀកបំពាក់​ស្តេីង​ ឬ​វាលក្លៀក​ ឬ​ងាយ​ស្រួល​សម្រាប់​បត់បែន​

ហាត់ប្រាណ​ក្នុង​ទី​ម្លប់​ ឬ​កន្លែង​ត្រជាក់​ មាន​ខ្យល់​អាកាស​ចេញចូល​

ប្រការនេះ​ នឹងធ្វេី​អោយ​រាងកាយ​អាច​ដុត​បំផ្លាញ​កាឡូរី​ឬ​ជាតិខ្លាញ់​បាន​ល្អ​ប្រសើរ​ជាង។

ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា បុរសម្នាក់វ័យ​31ឆ្នាំ​ស្លៀក​សំលៀកបំពាក់​កៅស៊ូ​នេះ​រត់​រយៈពេល​1សប្ដាហ៍​។ នៅ​ថ្ងៃ​ចុងក្រោយ​គឺគាត់​ទន់​អវយវៈ​ទាំងបួន​ ល្ហិតល្ហៃ​អស់​កម្លាំង​ រវេីរវាយ​ រហូតបញ្ជូន​មក​មន្ទីរពេទ្យ​។ គ្រូពេទ្យ​រកឃេីញ​ថា​គាត់​បាត់បង់​អេឡិកត្រូឡៃត៍ច្រេីន Na+: 112 mEq/L, K+: 1.8 mmol/L.»។

ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ក៏បានបញ្ចេញមតិលេងសើច និយាយត្រង់ៗថា៖ «អ្នកលក់អនឡាញឃើញ ផុសជេរឥឡូវហើយបង ស្រួល​មិន​ស្រួល​គម្រាម​ប្តឹង​អោយ​លុប​ផុស​ហ្នឹង​ទៀត, អាវគេយកចូល 2$ លក់មួយ 25$ ណាបង បែកឆ្នាំងបាយគេអស់ហើយបង!…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×