Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរដើរលេងកម្សាន្ត តាមរម្យណីដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ក្នុងថ្ងៃឈប់សម្រាក មានចំនួន ៨,១១៦នាក់

កំពង់ឆ្នាំង៖ ភ្ញៀវទេសចរជាតិ -បរទេស អញ្ជើញដើរលេងកម្សាន្តតាមរមណីយដ្ឋានធម្មជាតិ និង សួនកំសាន្តនានា ក្នុងខេត្តកំពង់ឆ្នាំង ក្នុងថ្ងៃឈប់សម្រាក មានចំនួន ៨,១១៦នាក់ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តនាថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២១ ។

រមណីយដ្ឋានធម្មជាតិ និងសួនកំសាន្តនានា ក្នុងខេត្តកំពង់ឆ្នាំង ដោយបានអាជ្ញាធរអនុញ្ញាតឱ្យបើកចូលលេង កម្សាន្តឡើងវិញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីត្រូវបានបិទផ្អាកជាបណ្តោះអាសន្នមួយរយះដោយត្រូវអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ បើទោះបីជារមណីយដ្ឋាន និងសួនកំសាន្តនានា នឹងបើកឱ្យភ្ញៀវទេសចរចូលលេងកំសាន្ត ក៏ដោយប៉ុន្តែ អាជ្ញាធរ និងមន្ទីរទេសចរណ៍ខេត្ត ក៏អំពាវនាវ ដល់អ្នកទៅលេងកម្សាន្ត ត្រូវចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ជាពិសេស វិធាន“៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន ៕រក្សាសិទ្ធិដោយ ៖ កូលាប

×