សៀមរាប ៖ ក្មេងប្រុសម្នាក់ត្រូវបានរថយន្តបុកបណ្តាលឲ្យស្លា.ប់ ខណៈរត់ឆ្លងផ្លូវ ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃសៅរ៍ ទី៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង២០នាទី នៅលើកំណាត់ផ្លូវកៅស៊ូ ចំណុចភូមិគោកចាស់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។

សមត្ថកិច្ច បានឲ្យដឹង រថយន្តបង្កហេតុម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 3A-3201បើកបរដោយឈ្មោះ វ៉ឹង វ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិស្នាយល្អ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបើកបរក្នុងទិសដៅពីលិច ទៅកើត បានជ្រុលបុ.កក្មេងរត់ឆ្លងផ្លូវឈ្មោះ រឿត សុភា ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិគោកចាស់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប បណ្ដាលឲ្យស្លា.ប់ក្មេងប្រុសម្នាក់នៅនឹងកន្លែង ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ហើយក្មេងរត់ឆ្លងផ្លូវកាត់ខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង ធ្វើកំណត់ហេតុ និងឃាត់ខ្លួនអ្នកបើកបរ រួមទាំងវត្ថុតាងយកមកអធិការដ្ឋានស្រុកអង្គរជុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕រក្សាសិទ្ធិដោយ ៖ កូលាប



