ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះនាង ជេនណា ថ្លែងសាររំជួលចិត្ត ក្រោយគ្រងឈុតបង្ហាញទង់ជាតិខ្មែរ

ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបាននាំគ្នាលើកសសើរយ៉ាងខ្លាំង ក្នុងពេលដែលពួកគេបានឃើញព្រះនាង ជេនណា បានគ្រងឈុតសម្លៀកបំពាក់មួយដែលមានរូបសញ្ញាទង់ជាតិខ្មែរ ដែលមើលទៅស្រស់ស្អាតទាំងរូបសម្រស់ និងការលើកតម្លៃកិត្យានុភាពជាតិ។

មិនមែនតែមហាជនទេដែលមានមោនភាព សូម្បីតែព្រះនាង ជេនណា ផ្ទាល់ក៏បានថ្លែងសាររំភើបរំជួលចិត្ត នៅពេលដែលព្រះនាងបានគ្រងសម្លៀកបំពាក់មួយឈុតនេះ។
ព្រះនាងបានចាត់ទុកការឆ្នៃម៉ូតបែបបុរាណលាយសម័យមួយឈុតនេះពិតការឆ្នៃប្រឌិតខ្ពស់ និងគួរឲ្យសសើរ។
ព្រះនាង ជេនណា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ព្រះនាងថា នេះគឺជាឈុតសម្លៀកបំពាក់ច្នៃថ្មីពិសេសមួយ ដែលធ្វើឲ្យខ្ញុំរំភើបរំជួលចិត្តពេលបានពាក់ឈុតនេះ ដោយអ្នកច្នៃម៉ូតមានគំនិតច្នៃប្រឌិតខ្ពស់ គួរឲ្យសរសើរណាស់ ជាទម្រង់បុរាណលាយសម័យ មានរំលេចនូវទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង។

ព្រះនាងបញ្ជាក់ថា ឈុតនេះ ខ្ញុំសូមជូនឈ្មោះថា ឈុតទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ។
ព្រះនាងថា ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានកើតមកជាកូនខ្មែរ ពូជពង្សអ្នកសាងអង្គរ និងជាប្រទេសដែលមានវប្បធម៌អរិយធម៌ ដ៏ចំណាស់មួយនៅលើពិភពលោក។
ខ្ញុំសូមគាំទ្រនូវស្នាដៃច្នៃថ្មីដែលប្រកប ដោយគំនិតច្នៃប្រឌិតខ្ពស់នេះ និងសូមអរគុណចំពោះបង SaraSophanna ដែលបានរៀបចំការងារនេះឡើងរហូតដល់ចប់ នឹងសូមអរគុណដល់បង ស្រីស្រស់អ្នកច្នៃម៉ូតបុរាណ្យ នឹង ក្រុមការងារដែលបានច្នៃជាពិសសសម្រាប់រូបខ្ញុំ។

ជាការកត់សម្គាល់មួយរយៈចុងក្រោយនេះព្រះនាង ជេនណា ត្រូវបានគេមើលឃើញថា ព្រះនាងបានបញ្ចេញរូបភាពគ្រងសម្លៀកបំពាក់ ទាំងបុរាណនិងសម័យយ៉ាងស្រស់ស្អាតជាបន្តបន្ទាប់។
ការបង្ហាញនូវឈុតសម្លៀកបំពាក់របស់ព្រះនាងនាពេលនេះគឺជាការងារសិល្បៈមួយផ្នែក ក្រៅពីការសម្តែងនិងច្រៀងរបស់ព្រះនាង។
ព្រះនាង ចេនណា បានបង្ហាញវត្តមានសម្តែងក្នុងខ្សែភាពយន្តភាគខ្នាតធំចំនួន២រឿងហើយ គឺរឿង ទេពធីតាត្ពុលមាស និងរឿង នគរមាស ដែលកំពុងចាស់បញ្ជាំងនៅលើកញ្ចក់ទូរទស្សន៍ CTN៕ រក្សាសិទ្ធិដោយ ៖ សំណាង SV