Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តកណ្តាល ៖ មេការក្រុមហ៊ុនអេវ៉ើហ្រ្គីន ពិតជាបានយកលុយ ពីប្រជាពលរដ្ឋដែលចូលកំសាន្តប្រាកដមែន

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ចំពោះគណនីហ្វេសបុកឈ្មោះ តុង ហេង ដែលបានខមិន (Comment) ក្នុងផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ កណីរនេះមិនខុសហើយក៏ស្រដៀង នៅប៉ែកខាងខ្ញុំដែរ ដែលមានទីតាំងម្ដុំដំរីស្រុត ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល មានកន្លែងមួយដែលបងប្អូនពេញនិយមល្ងាចមកលេងលំហែលកាយនៅទីនោះពេលបើកឡានចូលម្តងៗដឹងតែឃើញមានប៉ារាស់2 មានអ្នកឈរចាំទារលុយតាមផ្លូវពីអ្នកដំណើរឡើងដុះស្លែលទៅហើយ ពេលអ្នកដំណើរចូលមកកំសាន្តតាមដងអូរលំហែកាយស្រូបយកខ្យល់អាកាសនៅម្តុំដំរីស្រុត (មិនដឹងមានច្បាប់មកពីណាចាំឈរទារលុយពីអ្នកដំណើរចឹងបើមានសូមច្បាប់សូមអោយមានចេញកន្ទុយវិក័យប័ត្រចូលផង)បើមិនជឿពេលល្ងាចៗហើយ ថ្ងៃសៅរ៍,អាទិត្យមកមើលបានដឹងនិងឃើញហើយ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង ចុះស្រាវជ្រាវទីតាំងខាងលើ។

ជាលទ្ធផល ៖ នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលព្រែកលួង បានចុះសាកសួរឈ្មោះ តៅ ណារិទ្ធ ភេទប្រុស អាយុ ៥៩ឆ្នាំ ជាមេការក្រុមហ៊ុនអេវ៉ើហ្រ្គីន និងឈ្មោះ ម៉ៅ អុង ភេទស្រី អាយុ៥៤ឆ្នាំ បានបំភ្លឺថាពិតជាបានយកលុយពីប្រជាពលរដ្ឋដែលចូលកំសាន្តពិតប្រាកដមែន ដោយយកតម្លៃ ម៉ូតូ ០១គ្រឿង ១០០០រៀល, រថយន្ត ០១គ្រឿង ៣០០០រៀល, ម៉ូតូកង់បី ០១គ្រឿង ២០០០រៀល។ ការយកលុយពីប្រជាពលរដ្ឋដែលចូលកំសាន្តនៅទីតាំងនេះគឺសម្រាប់បង់ថ្លៃអនាម័យសួន បន្ទប់ទឹក និងសណ្ដាប់ធ្នាប់ ក្នុងបរិវេណសួនដំរីស្រុត ក្នុងភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅបរិវេណសួនក្នុងក្រុមហ៊ុនអេវ៉ើហ្គ្រីន មានផ្ដល់កញ្ចុះសម្រាប់ឲ្យភ្ញៀវចូលកំសាន្ត អាចយកអាហារអង្គុយបរិភោគ ដោយមិនមានគិតប្រាក់ថ្លៃកញ្ចុះឡើយ។ នៅក្នុងឱកាសនោះដែរ សមត្ថកិច្ចបានណែនាំបន្ថែម ទៅមេការក្រុមហ៊ុន ត្រូវណែនាំប្រជាពលរដ្ឋ ដែលចូលទៅកំសាន្តនៅទីតាំងនោះ ត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជូនផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×