Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឲ្យអភិបាលខេត្តកំពត ចែកអំណោយជូនប្រជាពលរដ្ឋ ១១៨គ្រួសារ

ខេត្តកំពត ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេច ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាក ខ្វះខាតរងគ្រោះដោយសារជំងឺកូវីដ-១៩ សរុប ១១៨គ្រួសារ ដែលពិធីនេះ ធ្វើឡើងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅក្នុងវត្តសំរោង ស្ថិតក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។

អំណោយរបស់សម្ដេចទាំងពីរ បានផ្ដល់ជូនប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្គរ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ , ម៉ាសក្រណាត់បោកទឹកប្រើបានចំនួន ១០, និងថវិកាមួយចំនួន។

ខណៈកម្ពុជាទទួលរងនូវវិបត្តិឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្តេចទាំងទ្វេតែងតែខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីការពារសុខុមាលភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការផ្ដល់សាច់ប្រាក់ ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងបានដាក់ចេញវិធានការសំខាន់ៗ ប្រយុទ្ធប្រឆាំងជំងឺកាចសាហាវកូវីដ-១៩នេះ, ជាពិសេស ស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ និងជំរុញប្រជាពលរដ្ឋគ្រប់រូបឱ្យទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីបង្កើនភាពស៊ាំក្នុងសង្គម ឈានទៅបើកដំណើរការសេដ្ឋកិច្ច និងសកម្មភាពគ្រប់វិស័យឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×