ភ្នំពេញ ៖ កម្មវិធីប្រកួត Miss Grand Cambodia 2021បានបិទបញ្ចប់ហើយ ដោយនៅក្នុងនោះម្ចាស់ម្កុដបានទៅលើកកញ្ញាឯកមកពីខេត្តបាត់ដំបង ប៉ូ គីមថេងសុតធីតា ។
អ្វីដែលមិននឹកស្មានដល់ម្ចាស់ក្កុដរូបនេះបានតស៊ូនៅលើវិថីមួយនេះប្រមាណជា៦ឆ្នាំ ទម្រាំអាចសម្រេចក្តីស្រម៉ៃក្លាយជាម្ចាស់ម្កុដ។

ក្រោយទទួលបានជ័យលាភី ប៉ូ គីមថេងសុតធីតា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុកខ្លួនថា ទីបំផុតថ្ងៃដែលនាងខ្ញុំតស៊ូរយៈពេល៦ឆ្នាំមកនេះ បានជោគជ័យហើយ ។
នាងថា មកុដនៅលើក្បាលនាងខ្ញុំ បញ្ជាក់ពីការតស៊ូ ព្យាយាម និងមិនគិតថា បោះបង់ផ្លូវមួយនេះ ជាពិសេសគឺកម្លាំងចិត្ត ពុកម៉ែបងប្អូន និងហ្វេនទាំងអស់គ្នា។
ពិតជា រំភើបរកនិយាយអ្វីមិនបាន គឺមានតែម្រាមដៃដប់សំពះអរគុណដល់ ពុកម៉ែបងប្អូន ទូទាំងកម្ពុជា ដែល អបអរសាទរ នូវជ័យជំនះមួយនេះ នាងខ្ញុំសន្យាថានិងប្រើប្រាស់តំណែងមួយនេះឲ្យសាកសម និងកិត្តិយសដែល ពុកម៉ែបងប្អូន និងលោកអគ្គនាយក Sophin In បានផ្តល់មកជូននាងខ្ញុំ។

សូមអរគុណ ដល់បងៗក្រុមការងារទាំងអស់ Vemean Mani Sovanpanga Tong Thi ThaRa Pee Lin- បងតែងតែផាត់មុខជូនខ្ញុំតាំងពីដើមមក រហូតដល់ថ្ងៃដែលនាងខ្ញុំជោគជ័យ សូមអរគុណ បងខ្លាំងណាស់ ចំពោះការជួយប្អូនស្រីម្នាក់នេះរហូតមក រួមទាំងបងៗដែលជាជំនួយការពិសេស Nara Phon Pee To Sun Reaksmey Meng អរគុណបងសម្រាប់ការតុបតែងសក់ដ៏ស្រស់ស្អាតសម្រាប់ប្អូន ។
សូមអរគុណ បងៗម្ចាស់ឧបត្ថម្ភធំរបស់នាងខ្ញុំ Bee Mario & Whats Mac អរគុណ បងៗដែលស្រឡាញ់និងពេញចិត្តជួយប្អូន ផ្តល់ឲ្យគ្រប់យ៉ាងចំពោះការប្រកួតមួយនេះ
អរគុណបង Jack Son Bros Thorn ចំពោះការច្នៃម៉ូតរ៉ូបរាត្រីដ៏អស្ចារ្យទាំងពីរនេះ ត្រឹមតែ២០ថ្ងៃ បើគ្មានបងទេ ប្អូននិងគ្មានថ្ងៃបានស្លៀករ៉ូបដ៏ស្រស់ស្អាតនេះឡើយ ។

សូមអរគុណ ដល់បងៗដែលនៅពីក្រោយពីជោគជ័យមួយនេះ ដែលតែងតែជួយណែនាំប្អូន និងបង្ហាត់បង្រៀន ដើម្បីឲ្យប្អូនស្រីម្នាក់នេះក្លាយបវរកញ្ញា តំណាងកម្ពុជាយើង ។ ជាចុងក្រោយ នាងខ្ញុំ ប៉ូគឹមថេង សុតធីតា បវរកញ្ញា Miss Grand Cambodia 2021 និងសន្យាថានឹងប្រើប្រាស់កិត្តិយស និងតំណែងមួយនេះ ឲ្យសាកសមជាបវរកញ្ញា តំណាងប្រទេសកម្ពុជា ហើយនាងខ្ញុំនិងឲ្យប្រទេសកម្ពុជា មានមោទនភាពដែលមានបវរកញ្ញាតំណាងប្រទេស ដូចជានាងខ្ញុំ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV










