ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈូឈូ ប៉ះជា លាងឈែ លើកទី៣ ក្នុងរឿង «ភ័ព្ទព្រេងនាងពិដោរ»

ភ្នំពេញ ៖ កូនស្រី បណ្តូលចិត្តរបស់ អ្នកនាងផាភួង កញ្ញាឈូឈូ ឬអាង សុជាតា ដែលបានរីកធំធាត់ក្នុងបឋមវ័យបាន កំពុងមានទីផ្សារច្រើនលើឱកាសក្រសោប តំណែងតួឯកភាពយន្ត ពេលនេះ។ ឈូឈូ ទើបតែក្លាយជាតួឯកស្រីរឿង «ភ័ព្ទព្រេងនាងពិដោរ» របស់ប៉ុស្តិ៍លេខ៥។ ការក្រុងពាលីបានរៀបចំធ្វើឡើង កាលពីព្រឹកថ្ងៃទី ៩ តុលា ឆ្នាំ២០២១ ដើម្បីសុំសុខសប្បាយ ពេលចេញដំណើរការថតពេញលេញ។

ស្នាដៃថ្មីនេះ ឈូ ឈូ សម្តែងចាប់ដៃគូជាមួយតារាប្រុសរាងសង្ហា កំពុងពេញនិយម លោក ជា លាងឈែ តួអង្គឈ្មោះសាត្រាខណៈ តួឯកស្រីឈ្មោះពិដោរ។ ១គូនេះពិតជាសហការរួមដៃគ្នា កសាងឲ្យកាន់តែមានភាពទាក់ទាញបន្តទៀត។ នេះជាស្នាដៃទី២៨របស់ ប៉ុស្តិ៍លេខ៥ផ្ទាល់កសាងបាន។ រឿងនេះឆ្លុះបញ្ចាំងពី ជីវិតអប់រំតស៊ូ របស់តួអង្គស្រី ហើយបង្ហាញសង្គមឲ្យចេះតស៊ូ និងកុំលោភលន់។ រឿងភាគនេះជារឿងអប់រំ ហើយបានចូលរួមផ្តល់នូវ ការពិចារណាឲ្យមនុស្សឬអ្នកទស្សនាយល់ហើយ ខំនិងជៀសវាងផ្លូវមិនល្អ។

វត្តមានតារារួមមាន៖ ជា លាងឈែតួឯកប្រុស ជាចៅប្រុសត្រកូលអ្នកមាន កញ្ញាឈូឈូ ជាក្មេងស្រីកម្សត់តស៊ូគ្រប់ការលំបាកទាំងអស់។ លោកសេង រតនៈ តួអង្គខ្ជិលកលល្បិច ស្រេង វុធថា តួអង្គស្លូតត្រង់ស្រឡាញ់គ្រួសារ អ្នកនាង ឆដា ជាមនុស្សស្រីស្មោះត្រង់ម្នាក់ អ្នកនាងផាភួងជាមនុស្សស្រីចិត្តអាក្រក់ ធ្វើបានគ្រប់យ៉ាងដើម្បីយកទ្រព្យ។ នៅមានតួសំខាន់ផ្សេងទៀត ដូចជា សួង ស៊ីធឿន ហេង កូស៊ីន លីលី លោក អៀង ចេនឡា លោកលាង ឧត្តមផងដែរ។

កញ្ញាឈូឈូ ជាតួឯកស្រី បានលើកឡើងថា នាងដើរតួ២មួយតែងកាយជាមនុស្សប្រុស និងមួយទៀតជាមនុស្សស្រី។ ដើរតួជាមនុស្សនៅក្បែរតួឯកប្រុសហើយ គេតាមធ្វើបាប។ នាងនិងលោកឈែ បានប៉ះគ្នា២ដងហើយនេះជាលើកទី៣។ លោកឈែវិញ លើកឡើងថា យើងធ្លាប់សម្តែងជាមួយគ្នា ហើយពិតជាមិនបារម្មណ៍រឿងការចូលតួឡើយ។ យើងនឹងព្យាយាមធ្វើយ៉ាងណា ឲ្យកាន់តែមានភាពល្អប្រសើរ ចំពោះវណ្ណកម្មថ្មីដែលខាងប៉ុស្តិ៍លេខ៥ ធ្វើបាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម