Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសាខាពន្ធដារ ខេត្តឧត្តរមានជ័យ រងការចោទប្រកាន់ ប្រព្រឹត្តអំពើពុករលួយ

spot_img

ភ្នំពេញ ៖ លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ បានរងការចោទប្រកាន់ ពីមន្ត្រីមួយចំនួន ក្នុងការប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម និងពង្រឹងបណ្តាញពុករលួយ កាន់តែរឹងមាំជាងមុនថែមទៀត។ ហើយចំណាត់ការរបស់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅលើលោក ជុំ សំនិត នាពេលកន្លងមកគឺមិនមានឥទ្ធិពលនោះទេ។ នេះបើតាមការការបញ្ជាក់របស់មន្ត្រី នៅក្នុងអង្គភាពសាខាពន្ធដារខេត្តឧត្តរមានជ័យ។

ប្រភពដដែលបានបន្តថា អំពើពុករលួយរបស់លោក ជុំ សំនិត និងមន្ត្រីមួយចំនួនដែលជាបក្ខពួក ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ប៉ុន្តែលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ជុំ សំនិត នោះឡើយ។ ដោយបច្ចុប្បន្នលោក ជុំ សំនិត បានពង្រឹងបណ្តាញពុករលួយកាន់តែរឹងមាំ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។ ទន្ទឹមនឹងនេះគឺលោក ជុំសំនិត តែងប្រើឈ្មោះលោក គង់ វិបុល និងលោក អូន ព័ន្ធមុនីរ័ត្ន ដើម្បីការពារទង្វើរបស់ខ្លួន។

មន្ត្រីនៅក្នុងអង្គភាពសាខាពន្ធដារខេត្តឧត្តរមានជ័យ បានសំណូមពរឲ្យលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាពិនិត្យមើលលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ និងបក្ខពួកផង កុំបណ្តែតបណ្តោយឲ្យធ្វើអ្វីស្រេចតែចិត្តនោះ។

ចំណែកលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យ មិនអាចសុំការអត្ថាធិប្បាយបានទេ ទាក់ទងការចោទប្រកាន់ខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×