Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីក្រសួងយុត្តិធម៌ចំនួន ៥ រូប ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ដែលអនុវត្តការធ្វើតេស្តរហ័ស

spot_img

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នេះ ក្រសួងយុត្តិធម៌បានអនុវត្តការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៅទីស្តីការក្រសួង បន្ទាប់ពីការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការធានាភាពជាម្ចាស់ការក្នុងការទប់ស្កាត់ និងការពារកុំឱ្យជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីប្រភេទ Delta មានការឆ្លងរាលដាលក្នុងសហគមន៍បន្តទៅទៀត ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ស្តីពីលទ្ធផលនៃការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩
សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ ព្រមទាំងសាធារណជនមេត្តាជ្រាបថា ដោយអនុវត្តតាមសារាចរ របស់រាជរដ្ឋាភិបាលលេខ ០៧ សរ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ ក្រសួងយុត្តិធម៌បានរៀបចំការធ្វើតេស្ត រហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងយុត្តិធម៌ និងនៅតាមអង្គភាពទាំងអស់ចំណុះក្រសួងយុត្តិធម៌ ក្រោយពេលវិលត្រឡប់ចូលបំពេញការងារវិញ បន្ទាប់ពី ការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

ក្រោយពីបញ្ចប់ការធ្វើតេស្តរហ័សនេះឃើញថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងយុត្តិធម៌សរុបចំនួន ៤៦៤ រូប បានមកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ហើយជាលទ្ធផល នៅក្នុងចំណោមអ្នកដែលបានធ្វើ តេស្តរហ័សទាំងអស់ គឺមានមន្ត្រីចំនួន ៥ រូប ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាល និង ពុំមានចេញរោគសញ្ញាណាមួយឡើយ។

ចំពោះអ្នកដែលរកឃើញមានវិជ្ជមានមេរោគកូវីដ-១៩ ត្រូវបានផ្ដល់ព័ត៌មានដល់មន្ត្រីមូលដ្ឋានដែល មានសមត្ថកិច្ច និងត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះរៀងៗខ្លួន ស្របតាម “នីតិវិធីប្រតិបត្តិស្ដង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ”។ ដោយឡែក ចំពោះអ្នកមានការពាក់ព័ន្ធ ដោយផ្ទាល់ជាមួយនឹងអ្នកដែលមានវិជ្ជមានមេរោគកូវីដ-១៩ ទាំងអស់ខាងលើ ក៏ត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ក ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

ផ្អែកតាមលទ្ធផលខាងលើនេះ ក្រសួងយុត្តិធម៌សូមធ្វើការដាស់តឿន និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្លង និងការឆ្លងនៃមេរោគកូវីដ-១៩ ដោយ ត្រូវប្រកាន់ខ្ជាប់នូវវិធានការគន្លឹះ “៣កុំ ៣ការពារ” ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ និង ទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×