Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដព្រួសពីរគ្រឿង បើកបុ.កគ្នាពេញទំហឹង បណ្ដាលឲ្យខ្ទេ.ចផ្នែកខាងមុខទាំងសងខាង

spot_img

ភ្នំពេញ ÷ រថយន្តម៉ាកព្រូស២ គ្រឿង បើកបរក្នុងល្បឿនលឿនដូចគ្នា ដល់ផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុ.កចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង ខ្ទេចផ្នែកខាងមុខទាំងសងខាង និងរងរបួសបុរសម្នាក់បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AO-7276 បើកបរតាមបណ្តោយផ្លូវ២៦១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ ស្រាប់តែគេឃើញមានរថយន្តម៉ាកព្រូសមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2-1249 បើកបរចេញពីផ្លូវ១៥៦ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ បានជ្រុលចង្កូតទៅបុករថយន្តម៉ាកព្រូសដូចគ្នា កំពុងបើកឆ្លងផ្លូវចំពីមុខពេញទំហឹង វិលមួយជុំបណ្តាលឲ្យតៃកុងរងរបួស ចំណែកឯរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ មិនមានអ្នករងរបួសនោះទេ រងការខូចខាតតែរថយន្តជាមធ្យោបាយ ធ្វើដំណើរផ្ទាល់ខ្លួន។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចធ្វើការវាស់វែង យករថយន្តទាំង២ គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ពួករង់ចាំឲ្យភាគីទាំងពីរដោះស្រាយគ្នា ទៅតាមក្រោយ៕ រក្សាសិទ្ធិដោយ ៖ សាមេត

spot_img