Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Merck ស្នើសុំឲ្យ FDA អនុម័តលើថ្នាំគ្រាប់ សម្រាប់ព្យាបាលជំងឺកូវីដ-១៩

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Merck ទទួលបានជោគជ័យ នៅក្នុងការសាកល្បងថ្នាំលេប សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ហើយក្រុមហ៊ុន បានដាក់ពាក្យស្នើសុំទៅកាន់រដ្ឋបាលចំណីអាហារ និង ឱសថរបស់សហរដ្ឋអាមេរិក ហៅកាត់ «FDA» ដើម្បីអនុម័តឲ្យប្រើប្រាស់ ក្នុងគ្រាបន្ទាន់ ដោយសារទិន្នន័យ នៃការសាកល្បងព្យាបាលអ្នកជំងឺកូវីដ បានបង្ហាញថា ឱសថ Molnupiravir នេះ អាចកាត់បន្ថយការបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ រហូតដល់ពាក់កណ្ដាល។

សារព័ត៌មានរុស្ស៊ី RT បានផ្សាយថា ក្រុមហ៊ុន Merck និង Ridgeback Biotherapeutics ជាដៃគូសហការ ដែលបង្កើតថ្នាំលេបព្យាបាលជំងឺកូវីដ-១៩ បានប្រកាស កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ថា ថ្ងៃនេះ ក្រុមហ៊ុនទាំង២ បានដាក់ពាក្យស្នើសុំការប្រើប្រាស់ជាបន្ទាន់ ទៅកាន់រដ្ឋបាលចំណីអាហារ និង ឱសថរបស់សហរដ្ឋអាមេរិក (FDA) ដើម្បីពិនិត្យលើថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ Molnupiravir របស់ខ្លួន។

ក្រុមហ៊ុនឱសថ ដែលមានមូលដ្ឋាន នៅលើទឹកដីសហរដ្ឋអាមេរិក ទាំងនេះ បានបង្ហាញថា ការស្នើសុំនេះ ត្រូវបានធ្វើឡើង ទៅកាន់ FDA ដោយសង្ឃឹមថា Molnupiravir នឹងក្លាយជាថ្នាំគ្រាប់ សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតជាលើកដំបូង បន្ទាប់ពីទទួលបានលទ្ធផលជាវិជ្ជមាន ក្រោយការសាកល្បងព្យាបាលដំណាក់កាលទី៣របស់ក្រុមហ៊ុន Merck។

លោក Robert M. Davis នាយកប្រតិបត្ដិ និង ជាប្រធានក្រុមហ៊ុន Merck បានថ្លែង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ នៅលើគេហទំព័ររបស់ក្រុមហ៊ុនថា «ផលប៉ះពាល់មិនប្រក្រតី នៃជំងឺរាតត្បាតនេះ ទាមទារឱ្យយើង ផ្លាស់ប្តូរជាបន្ទាន់ ដែលមិនធ្លាប់មានពីមុនមក ហើយនេះជាអ្វីដែលក្រុមហ៊ុនរបស់យើងបានធ្វើ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំគ្រាប់ Molnupiravir ទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានទិន្នន័យ»។

ក្រុមហ៊ុន Merck បានពិពណ៌នាអំ ពីការអភិវឌ្ឍឱសថនេះថា ជា«ជំហានដ៏សំខាន់» ឆ្ពោះទៅរកការព្យាបាលអ្នកជំងឺផ្ទាល់ខ្លួន នៅតាមផ្ទះ ដោយកាត់បន្ថយហានិភ័យ ពីជំងឺធ្ងន់ធ្ងរ ហើយកាត់បន្ថយអត្រានាំទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យ ឬមរណៈ រហូតដល់៥០ភាគរយ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩។

ជាមួយនឹងក្ដីសង្ឃឹមថា ឱសថ Molnupiravir ត្រូវបានផ្ដល់ភ្លើងខៀវពី FDA នោះ ក្រុមហ៊ុន Merck បានត្រៀមខ្លួនរួចរាល់ ចាប់ផ្ដើមផលិតឱសថនេះ ដោយរំពឹងថា នឹងមាន Molnupiravir ចំនួន១០លាន សម្រាប់ចែកចាយ នៅត្រឹមចុងឆ្នាំ២០២១ និងដើម២០២២។ ចំណែករដ្ឋាភិបាលអាមេរិក ក៏បានបញ្ជាទិញ ចំនួន១,៧លានផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×