Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់ទឹកភ្លៀង នៅភាគខាងជើងចិន ពលរដ្ឋជិត២លាននាក់ ត្រូវចាកចោលលំនៅឋាន

រដ្ឋធានីប៉េកាំង ៖ ជំនន់ទឹកភ្លៀង បានវា.យប្រ.ហារយ៉ាងខ្លាំង មកលើខេត្តសាន់ស៊ី (Shanxi) នាភាគខាងជើង ប្រទេសចិន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋជាង១,៧៦លាននាក់ រស់នៅក្នុងតំបន់នោះ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ថា បើតាមបណ្ដាញផ្សព្វផ្សាយ ក្នុងស្រុក បានឲ្យដឹងថា ពលរដ្ឋជាង១,៧៦លាននាក់ បានរងផលប៉ះពាល់យ៉ាងខ្លាំង ពីគ្រោះទឹកជំនន់ដ៏អាក្រក់ នៅក្នុងខេត្តសាន់ស៊ី នាភាគខាងជើង ប្រទេសចិន។

អាជ្ញាធរ នៅក្នុងតំបន់ បានបញ្ជាក់ថា ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង ក្នុងរយៈពេល១សប្ដាហ៍កន្លងមកនេះ រហូតធ្វើឲ្យផ្ទះសម្បែង ត្រូវដួលរលំ ហើយបង្កឲ្យកើតគ្រោះរអិលបាក់ដី នៅទូទាំងស្រុក និងក្រុង ជាង៧០ នៃខេត្តសាន់ស៊ី។ ការធ្លាក់ភ្លៀងមកយ៉ាងខ្លាំងនេះ កំពុងធ្វើឲ្យរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះដល់ជនរងគ្រោះ។

រដ្ឋបាលឧតុនិយមចិន នៅក្នុងខេត្តសាន់ស៊ី បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថា ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង ក្នុងរយៈពេលយ៉ាងយូរ និងមានព្យុះ ធ្វើឲ្យរាំងស្ទះដល់ការខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ចំណែកបូជនីយដ្ឋានបុរាណមួយចំនួន នៅក្នុងខេត្តសាន់ស៊ីនេះ ក៏កំពុងតែរងនូវហានិភ័យ ពីភ្លៀងធ្លាក់ដ៏ខ្លាំងនេះផងដែរ។

អាជ្ញាធរខេត្តសាន់ស៊ី បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានស៊ីនហ៊ួ ថា ពលរដ្ឋជាង ១២០ ០០០ នាក់ ត្រូវបានជម្លៀសចេញជាបន្ទាន់ និងទៅតាំងទីលំនៅថ្មី ហើយផ្ទះចំនួន ១៧ ០០០ខ្នង បានដួលរលំ នៅទូទាំងខេត្តសាន់ស៊ី។

បើតាមសារព័ត៌មាន Global Times គ្រប់គ្រងដោយរដ្ឋចិន បានឲ្យដឹងថា មន្រ្ដីប៉ូលិស៤នាក់បានបាត់បង់ជីវិត ដោយសារការគ្រោះរអិលបាក់ដី។ ទោះជាយ៉ាងណា ព័ត៌មានអំពីគ្រោះថ្នាក់ផ្សេងទៀត នៅមិនទាន់ បានចេញផ្សាយនៅឡើយ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×