Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាលីបង់ស្រមើស្រមៃ ទាមទារសំណងពីអង់គ្លេស រាប់ពាន់លានដុល្លារ

spot_img

រដ្ឋធានីកាប៊ូល ៖ ក្រោយពេលដណ្ដើមកាន់កាប់អាហ្វហ្គានីស្ថាន ហើយបង្កើតរដ្ឋាភិបាលអ៊ិស្លាមរួចមក តាលីបង់ កំពុងតែទាមទារឲ្យចក្រភពអង់គ្លេស និងប្រទេសដទៃទៀត សងសំណងប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការធ្វើសង្គ្រាម អស់រយៈពេល២០ឆ្នាំ នៅក្នុងប្រទេសអាស៊ីកណ្ដាលមួយនេះ។

សារព័ត៌មាន Sputnik បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ដោយដកស្រង់ប្រភពពីសារព័ត៌មាន The Mirror យកមកចុះផ្សាយថា តាលីបង់នឹងជំរុញឲ្យចក្រភពអង់គ្លេស និងប្រទេសដទៃទៀត ត្រូវផ្ដល់សំណង រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក មកឲ្យប្រទេសអាហ្វហ្គានីស្ថាន។ ការទាមទារសំណងនេះ ក៏ដោយសារតែប្រទេសទាំងនេះ បានធ្វើសង្គ្រាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេល២០ឆ្នាំកន្លងមកនេះ។

តាលីបង់ បានដណ្ដើមកាន់កាប់អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចប្រកាសដកកងទ័ពរបស់អាមេរិក ចេញពីប្រទេសអាស៊ីកណ្ដាលមួយនេះ ហើយធ្វើឲ្យសេដ្ឋកិច្ចត្រូវដួលរលំទាំងស្រុង។ តាលីបង់ ជឿជាក់ថា ចក្រភពអង់គ្លេស នឹងបំពេញតាមការទាមទាររបស់ពួកគេ។

ដោយឡែក លោកវរសេនីយ៍ Richard Kemp អតីតមេបញ្ជាការកងទ័ពអង់គ្លេស ធ្លាប់ប្រចាំនៅអាហ្វហ្គានីស្ថាន បានប្រតិកម្ម ទាំងកំហឹង ចំពោះការលើកឡើងរបស់តាលីបង់។ លោកវរសេនីយ៍ បានសង្កត់ធ្ងន់ថា « ការលើកឡើងរបស់តាលីបង់ បានធ្វើឲ្យគាត់ផ្ទុះកំហឹងឡើង ចំពោះក្រុមភេរវករ ដែលកាន់កាប់អាហ្វហ្គានីស្ថាន ហើយទាមទារសំណង ពីប្រទេសដែលខិតខំប្រយុទ្ធ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីគាំទ្រដល់រដ្ឋាភិបាលស្របច្បាប់ ជួយដល់ប្រជាពលរដ្ឋស្លូតត្រង់របស់ប្រទេសនេះ»៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×