Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្រ្ដាលី បើកទ្វារប្រទេសឡើងវិញ រៀនរស់នៅជាមួយនឹងកូវីដ-១៩

spot_img

ទីក្រុងកង់បេរ៉ា ៖ អូស្រ្ដាលី កាលពីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានបើកទ្វារប្រទេសឡើងវិញ ហើយរៀនរស់នៅជាមួយនឹងកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំង។

បើតាមសារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ថា ទីក្រុងធំៗរបស់អូស្រ្ដាលី បានចាប់ផ្ដើមបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយពេលបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់កូវីដ-១៩ ជាពិសេស Delta ។ ជាមួយគ្នានេះ ហាងជាច្រើន រួមមាន កាហ្វេ កន្លែងហាត់ប្រាណ និងភោជនីយដ្ឋាន នៅក្នុងទីក្រុងស៊ីដនី បានបើកទ្វារស្វាគមន៍ ចំពោះអតិថិជន ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ។

ការបើកទ្វារដំណើរការសេដ្ឋកិច្ចរបស់អូស្រ្ដាលី នាពេលនេះ បានកើតឡើង ក្រោយពេលបិទប្រទេស អស់រយៈពេលជិត៤ខែកន្លងមក។ ប៉ុន្ដែនៅពេលនេះ អូស្រ្ដាលី មានគោលបំណង ចាប់ផ្ដើមរស់នៅជាមួយនឹងកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងឲ្យបានចំនួនច្រើន ហើយត្រូវបើកដំណើរការប្រទេសឡើងវិញជាបណ្ដើរៗ ដើម្បីជួយស្ដារសេដ្ឋកិច្ចជាតិ។

ប្រជាពលរដ្ឋ ជាង៥លាននាក់ រស់នៅក្នុងទីក្រុងស៊ីដនី ត្រូវបិទខ្ទប់យ៉ាងលំបាកបំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់នូវការឆ្លងវីរុស Delta ដែលឆ្លងយ៉ាងលឿន។ ការបិទខ្ទប់នេះ បានកើតឡើង ចាប់តាំងពីមានការរាតត្បាតដល់ទីក្រុង Melbourne និង រាជធានីកង់បេរ៉ា ( Canberra) ដែលត្រូវបង្ខំចិត្តបិទខ្ទប់ទីក្រុងស៊ីដនី។

លោក Dominic Perrottet អភិបាលរដ្ឋ New South Wales បានប្រាប់ដល់សារព័ត៌មាន Seven News នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ថា «ខ្ញុំគិតថា ពលរដ្ឋគ្រប់រូប នៅទូទាំងរដ្ឋនេះ ពិតជាមានការរំភើបខ្លាំងណាស់ សម្រាប់អ្វីដែលមាន រយៈពេល១០០ថ្ងៃកន្លងមកនេះ»។

លោក Hannah Simmons ម្ចាស់ហាងកាហ្វេ Gordon នៅតាមឆ្នេរសមុទ្រ ជាយក្រុង Clovelly បានបញ្ជាក់ថា «នៅព្រឹកនេះ ពិតជាមានអារម្មណ៍ល្អខ្លាំងណាស់ ព្រោះអាជីវកម្មរបស់គាត់ បានងើប ចេញផុតពីការបិទខ្ទប់ ដោយបានផ្តល់នូវមុខរបរផ្ទាល់ខ្លួនឡើងវិញ»៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×