ភ្នំពេញ ៖ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារលើផេកហ្វេសប៊ុកថា ព្រឹកមិញថ្ងៃទី ១១ តុលា នេះ មីងពិការជើងឆ្វេងម្នាក់ ដែលត្រូវបានឡានដឹកដីបុកនៅទីកន្លែងប្រជុំជនមួយ ក្នុងខេត្តកណ្តាល (បាត់បង់ជើងឆ្វេង) បានមកសំពះយំសុំក្តីសណ្តោសពី សម្តេចតេជោ ជួយអន្តរាគមន៍ផ្តល់យុត្តិធម៍។

ឯកឧត្តម ដួង តារា បានថ្លែងបន្តថា ព្រោះតែមីងគិតថា ម្ចាស់ឡាននឹងមានការទទួលខុសត្រូវ ហើយផ្តល់ប្រាក់សម្រាប់ជួយថ្លៃព្យាបាល នៅពេទ្យដល់រូបគាត់ ប៉ុន្តែផ្ទុយទៅវិញ អ្នកបើកឡានបុកប្តឹងឈ្នះអ្នករបួស ហើយកាត់ទោសឲ្យមីងជាប់ពន្ធធនាគារ១ឆ្នាំថែមទៀតផង។ មីងពិការជើងគ្មានអ្វីក្រៅពីដេកសម្រក់ទឹកភ្នែក ព្រោះមិនដឹងថាតើត្រូវធ្វើយ៉ាងណា ?
ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា “ខ្ញុំបានពិនិត្យសំណុំរឿងហើយបានផ្តល់មេធាវីជួយគាត់។ សង្ឃឹមថាមីងនឹងទទួលបានយុត្តិធម៌ “។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕ រក្សាសិទ្ធិដោយ ៖ កូលាប




