Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថាមែនៗ! ក្រោយឮ តន់ ចន្ទសីម៉ា ថាផលិត​បទ «Are you ok» ចង់ឲ្យអន្តរជាតិ​ស្គាល់ ស្រាប់​តែ​មហាជន​សម្តែង​ការ​ហួស​ចិត្ត​​ និងដាក់ឲ្យធ្ងន់ៗថា…

មហាជនបានស្គាល់ច្បាស់ហើយ​ផលិតកម្មដ៏ធំ Galaxy Navatra គឺមានសុទ្ធតែតារាល្បីៗកំពុងជ្រកកោន ដែលក្នុងនោះមានដូចជាកំពូលតារាចម្រៀងចាស់វស្សាលោក ព្រាប សុវត្ថិ លោក ខេម និងក៏ដូចតារាស្រីវ័យក្មេងទើបរះដ៏ល្បីឈ្មោះ គឺកញ្ញា តន់ ចន្ទសីម៉ា ដែលតែងចេញបទចម្រៀងថ្មីៗ ដែលធ្វើឲ្យផលិតកម្មមួយនេះ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។

ទោះជាយ៉ាងណា ថ្មីៗនេះ Galaxy Navatra បានជួបព្យុះភ្លៀងត្រូវមហាជនរិះគន់ឡើងកក្រើក បន្ទាប់ពីបានបញ្ចេញ Video trailer បទ “Are you ok” ដែលមហាជនចាត់ទុកថា គ្មានអត្ថន័យខ្លឹមសារលើកស្ទួយសិល្បៈអ្វីសោះឡើយ និងផ្ទុយទៅវិញ គឺជាបទបែបបែកស្លុយ ដែលបង្ហាញគំរូមិនល្អដល់យុវវ័យប៉ុណ្ណោះ។

តែទន្ទឹមនិងម្ចាស់ផលិតកម្ម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាឲ្យលុបបទនេះចេញវិញជាបន្ទាន់ និងក៏ដូចលោក យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងផលិតកម្ម ក៏បានបង្ហាញអារម្មណ៍សោកស្តាយចំពោះបទចម្រៀងថ្មីនេះ ដែលធ្វើឲ្យមហាជនមិនពេញចិត្ត ស្រាប់តែថ្មីៗនេះផងដែរ កញ្ញា តន់ ចន្ទសីម៉ា បែរជាចេញមុខនិយាយបែបនេះថា អ្វីៗគ្រប់យ៉ាង គឺរូបនាងជាអ្នកខុសទាំងអស់ និងថាបទនេះគ្មានបំណងធ្វើឲ្យប៉ះពាល់អារម្មណ៍បងប្អូនទេ តែចង់ឲ្យអន្តរជាតិបានស្គាល់…។

ក្នុងនោះ តារាស្រីវ័យក្មេងកំពុងល្បីឈ្មោះរូបនេះ បានបង្ហាញអារម្មណ៍លើកឡើងយ៉ាងដូច្នេះថា៖ «ក្រុមការងារគ្រប់គ្នាប្រឹងប្រែងអស់លទ្ធភាពហើយគឺដើម្បីបទចម្រៀងមួយបទដោយបំណងចង់អោយអន្តរជាតិស្គាល់ ប្រសិនបើមានកំហុស សូមអោយកំហុសនេះធ្លាក់មកលើខ្ញុំចុះ ក្រុមការងារគ្មានចេតនាណាមួយដែលចង់អោយប៉ះពាល់អារម្មណ៍បងប្អូននោះទេតែបរិបទពិភពលោកមិននៅរងចាំយើងទៀតទេ សរុបមកខ្ញុំជាអ្នកខុស»។

តែបើទោះជា តន់ ចន្ទសីម៉ា ខំព្យាយាមបកស្រាយពន្យល់យ៉ាងណា ក៏មហាជននៅតែមិនស្រប​ និងថែមទាំងសួរចំអកឲ្យថា are you ok, plab plab with me in the class room តួប្រុសចង់ឆុងមីញ៉ាំក្នុងថ្នាក់រៀនមែន?។ រីឯអ្នកខ្លះទៀតក៏បានសម្តែងការហួសចិត្តថា ចង់អោយល្បីលើឆាកអន្តរជាតិ មិនខំនិពន្ធទេ ប្រឹងជះលុយទិញរបស់ល្បីស្រាប់មកធ្វើ ទាំងដែលមិនដឹងអត្ថន័យនៅណា។ មិនខំរៀនទេ ប្រឹងយកលុយសូកគ្រូដើម្បីជាប់ ដល់ពេលគេរិះគន់ តាំងដ្រាម៉ាឡាំប៉ាថាគេជាន់ពន្លិច? ពេលណាដើរទាន់គេ? សំនួរហ្នឹងគួរសួរទៅខ្លួនឯង និង ក្រុមការងារ។ ទទួលខុស ក្រោមពាក្យមិនទទួលខុស!!!, សិល្បៈជាស្នូលនៃវប្បធម៌ លេីសពីកំសត់ណាស់ ពេលលឺថា: ខំធ្វើបទហ្នឹងថាចង់ឲ្យអន្តរជាតិស្ដាល់ ហឺ ចប់បាត់ ចង់ឲ្យពិភពលោកស្គាល់ខ្មែរ​ តែផ្សាយចរិតជាតិសាសន៍គេ​ លទ្ធផលទទេដណ្តេីមគ្នាខុស​។ វប្បធម៌​ អរិយធម៌​ ប្រពៃណី​ មរតក​ដូនខ្មែរ​ (​របាំ​ ចម្លាក់​ ប្រាងប្រាសាទ​ អាយ៉ៃ​ ភ្លេងការ​ ល្ខោនខោល​ ល្ខោនបាសាក់​ ពិណពាទ្យ​ ចម្រៀងប្រជាប្រិយ​ យីកេ​ មហោរី​ កំណាព្យ​ ។ ល។ )​ ហេតុអីមិនយកទៅបង្ហាញអោយគេស្គាល់ខ្មែរពិតប្រាកដ​ បែយកតាមគម្រូជាតិសាសន៍ដទៃ​ ហេីយស្រែកថាធ្វេីដេីម្បីខ្មែរ។ ភាពដដែរៗពិតណាស់ជាសត្រូវ​ និងកែវភ្នែក​ តែបេីប្លែងខ្លាំងពេកអាចទៅជាឆ្កួតវិញក៏ថាបាន។ ដូច្នេះសូមមេត្តាស្គាល់ខ្លួនឯងអោយច្បាស់សិន​ មុននិងស្រែកអួតគេថាខ្លួនជាខ្មែរ​ កុំឲ្យថោកដល់ជាតិខ្មែររួមឈាមផ្សេងទៀតអី។ អរគុណណាស់ដែលមានការទទួលខុសត្រូវ​ តែសូមកុំនាំគ្នាត្រាមាទៀតអី​ ត្រូវប្រឹងរកអ្វីដែលនាំផលដល់ជាតិ​ ចម្រេីនដល់ជាតិ​ មកផ្សព្វផ្សាយទេីបល្អ,… ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×