ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា ជាមួយនឹងការជំរុញហ្វឹកហាត់លើកកម្ពស់សមត្ថភាព បច្ចេកទេសដល់កីឡាករ កីឡាការិនីជម្រើសជាតិទាំងនៅក្នុង និងក្រៅប្រទេសឱ្យទទួលបានគុណផលកីឡាខ្ពស់ ប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ ការរៀបចំព្រះរាជពិធីសុំភ្លើងអាទិទេព រត់ភ្លើងគប់ និងពិធីបើក-បិទ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ទន្ទឹមនេះ ពិធីបើក ពិធីបិទ គឺជាការរៀបចំមួយដ៏ធំជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីបង្ហាញពីវប្បធម៌ដ៏សម្បូរបែប កិត្យានុភាពជាតិលើឆាកអន្តរជាតិក្នុងសម័យសន្តិភាពតេជោ សែនផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប




