ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែងបានឲ្យដឹងថា ទូក “ង” កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ត្រូវបានរំកិលចេញពីទួលបារាយណ៍ អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ កែ សួនសុភី សសុខា បានចូលរួមពិធីរំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន សខេង ដែលប្រព្រឹត្តទៅនៅទួលបារាយណ៍អណ្តែត ក្រុងព្រៃវែងនៅរសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីអនុគណៈកម្មការសាងសង់រោងតម្កល់ទូក “ង” ខ្នាតវែង ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង អភិបាលរងខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កងកម្លាំងទាំងបី និងចំណុះទូក”ង”។

សូមរម្លឹកថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបាន បំបែកឯកទគ្គកម្មទូក « ង » វែងជាងគេលើពិភពលោក Guinness World Record ដែលមានបណ្ដោយប្រវែង ៨៧,៣០ ម៉ែត្រ ទទឹង១,៩៤ម៉ែត្រ និងដាក់ចំណុះទូកបាន១៧៩នាក់។

សារជាថ្មីម្តងទៀត ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់លោកជំទាវ ញ៉ែម សាខន សខេង និងអនុគណៈកម្មការសាងសង់រោងតម្កល់ទូកខ្នាតវែង ជាពិសេស កងកម្លាំងទាំងបី និងចំណុះទូក “ង”ទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការរំកិលទូក ង “កម្ពោជិកបុត្តាខេមរាតរី” ទទួលបានជោគជ័យ៕ រក្សាសិទ្ធិដោយ ៖ កូលាប